កាលពីថ្ងៃទី ២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី”ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកបណ្ឌិត Robert Lawrence Kuhn ម្ចាស់មេដាយមិត្តភាពនិងកំណែទម្រង់របស់ចិន និងជាប្រធានមូលនិធិ Kuhn នៃសហរដ្ឋអាមេរិក និងលោក Stephen Kennedy Smith ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិគ្រួសារ Kennedy នៃសហរដ្ឋអាមេរិក បានចូលរួមនិងថ្លែងសុន្ទរកថាក្នុងសកម្មភាពនេះ ។
ភ្ញៀវកិត្តិយសជិតមួយរយនាក់មកពីធនាគារគំនិត មជ្ឈដ្ឋានពាណិជ្ជកម្ម និងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវរបស់អាមេរិកបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីការធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀតនូវកំណែទម្រង់របស់ចិន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក ព្រមទាំងបញ្ហាថាតើការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិននឹងនាំមកនូវឱកាសអ្វីខ្លះដល់ការអភិវឌ្ឍរួមនៃប្រទេសទាំងអស់ និងការវិវឌ្ឍនរីកចម្រើនរបស់មនុស្សជាតិ។
ភ្ញៀវកិត្តិយសបានឯកភាពគ្នាថា កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការចាត់ចែងជាយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀត និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ហើយដាក់បញ្ចូលភាពប្រាកដប្រជាដ៏មានតម្លៃសម្រាប់ពិភពលោក និងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ការធ្វើទំនើបកម្មពិភពលោក៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖
https://t.me/+cYqQWKH24_I5ZjE1
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed