សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធឲ្យដាក់ប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានស្នើអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិ ជំពាក់ថ្លៃប្រើប្រាស់អគ្គិសនី ជាង២លានដុល្លារដែរ?ការស្នើរបស់សម្តេច ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើ

ប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូរ ឆ្នាំ២០២១។

ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន ក្រោយពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានស្នើសុំមកកាន់សម្តេចតេជោលុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន៩ពាន់លានរៀល (ប្រមាណជាង ២លានដុល្លារ) ព្រោះការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះមានតម្រូវការច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា។

សម្ដេចតេជោ បានឆ្លើយតបវិញថា «តើអគ្គិសនីកម្ពុជា មានលទ្ធភាពលុបបំណុលជាង៩ពាន់លានរៀល ស្មើនឹងជាង២លានដុល្លារនេះទាំងស្រុង ឬក៏អាចជួយលុបពាក់កណ្ដាល ឬ៧០

ភាគរយ? ក្រៅពីនោះ បំពេញដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ»។

សម្ដេចតេជោ បន្ដថា «ប៉ុន្ដែខ្ញុំមិនទាន់ឆ្លើយដាច់ណាត់ តែមានរឿងមួយដែលខ្ញុំត្រូវទាមទារមកវិញ ខ្ញុំនឹងចេញបញ្ជា ដើម្បីឲ្យពិនិត្យអំពីបញ្ហាការរៀបចំដើម្បី

នឹងបន្ថែមថវិកា ការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ ព្រោះតម្រូវការកសាងអាគារនេះមួយ (អាគារ ក្រសួងការពារជាតិ) តើតម្រូវការនៃការកើនឡើងប៉ុណ្ណា? នេះជាចំណុចរបស់យើង»។

សម្ដេចតេជោ បន្ដថា ពេលមុនការប្រើប្រាស់អគ្គិសនី ត្រឹមតែ៣០មេកាវ៉ាត់ នៅទីក្រុងភ្នំពេញ ឥឡូវនេះទីក្រុងភ្នំពេញ បានប្រើប្រាស់អគ្គិសនី ច្រើនជាង៣០

មេកាវ៉ាត់ ដោយសារទីក្រុងភ្នំពេញ មាន

ការរីកចម្រើនខ្លាំង ប៉ុន្ដែបើដាក់ការសន្សំចៃក្នុងការប្រើប្រាស់អគ្គិសនីគ្រប់ស្ថាប័ន គឺអាចមានចំណែកសន្សំចៃ នូវថវិកាទាំងនោះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *