ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវនិងជាប្រធានគណកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តតាកែវអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសពនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៧គ្រួសារ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង  ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន០៧គ្រួសារ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង០៧គ្រួសារសរុបចំនួន ២២,០០០,០០០រៀល(ម្ភៃពីរលានរៀល)រួមមាន ៖

      ១-គ្រួសារសពលោកអនុសេនីយ៍ឯក ឃឹម សុឃឿន អតីតមន្រ្តីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី១៥ តុលា ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិតាអូរខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានថវិកា០៦លានរៀល។

      ២-គ្រួសារសពលោកអនុសេនីយ៍ទោ ទិត្យ សុផល អតីតមន្រ្តីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានទទួលមរណៈភាពកាលពីថ្ងៃទី ២២ តុលា ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិកន្សោមអក ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។

      ៣-លោកវរសេនីយ៍ទោ ទេព ថាន នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវជាស្វាមីរបស់លោកស្រី ឌៀប ស្រីមុំ បានទទួលមរណៈភាពកាលពីថ្ងៃទី១៦ តុលា ២០២១ ដោយជំងឺ(រលាកតម្រងនោម)ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។

      ៤-លោកវរសេនីយ៍ត្រី ខាត់ ចន្ធី អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីលោកស្រី យា ថុល បានទទួលមរណៈភាពកាលពីថ្ងៃទី៩ តុលា ២០២១ ដោយជំងឺ(រលាកថ្លើម)ស្ថិតនៅភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។

      ៥-លោកអនុសេនីយ៍ត្រី ទឹម រី អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីលោកស្រី វ៉ាប ពៅ បានទទួលមរណៈភាពកាលពីថ្ងៃទី ១៧ កញ្ញា ២០២១ ដោយជំងឺ(មហារីកពោះវៀនធំ) ស្ថិតនៅភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។

      ៦-លោកអនុសេនីយ៍ឯក ព្រាប វុទ្ធី អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីលោកស្រី កែវ មួច បានទទួលមរណៈភាពកាលពីថ្ងៃទី ០១ វិច្ឆិកា ២០២១ ដោយជំងឺ(គាំបេះដួង) ស្ថិតនៅភូមិត្រពាំងរុន ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។

      ៧-លោកអនុសេនីយ៍ឯក ម៉ែន សុខន នាយរងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ត្រូវជាស្វាមីលោកស្រី ឡោ ធី បានទទួលមរណៈភាពកាលពីថ្ងៃទី ០១ វិច្ឆិកា ២០២១ ដោយជំងឺ(ដាច់សរសៃឈាម) ស្ថិតនៅភូមិដើមចាន់ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។

       ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អ​ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *