ភ្នំពេញ : នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥:១០នាទីរសៀល​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងគណៈកម្មាការផ្សារចាស់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ប្រភេទលេងបៀរ​)​ នៅចំណុចតូបលេខ៥២៤, ៥២៥, ៧៣, ៥០២ ក្នុងផ្សារចាស់​ សង្កាត់វត្តភ្នំ​ និងឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ព្រមទាំងដកហូតវត្ថុតាង បៀរចំនួន ១៧ហ៊ូ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរចម្លើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *