ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

 មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្មរបស់ក្រុមហ៊ុនជីបម៉ុង ពាក់ស្លាកលេខភ្នំពេញ3D 0268  ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នាបើកឆ្លងផ្លូវទើបធ្វើឲ្យរថយន្តបែនគេចបួងចង្កូតមកខាងឆ្វេងដៃក្រឡាប់ផ្ងាជើងចាក់ថ្មចោលពេញផ្លូវតែសំណាងមិនមានរងរបួសដល់អ្នកធ្វើដំណើរលើដងផ្លូវ តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុសម្រួលចរាចរណ៍និងប្រគល់រថយន្តឲ្យម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯងដោយសារមិនបង្កដល់អ្នកដទៃ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *