លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ៤

ភ្នំពេញ ​៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ពោធិ៍សែនជ័យ ព្រមទាំងគណៈបញ្ជាការឯកភាព ខណ្ឌ នាព្រឹកថ្ងៃទី០៧ មករា ២០២២ក្រោយពីបញ្ចប់ការពារក្បួន VIP ក៍​បន្ត​ដឹកនាំកម្លាំងសន្តិសុខ ចុះ​រៀបចំ​សណ្តាប់ធ្នាបរបៀបរៀបរយ​សាធារណៈ និង​អនាម័យ នៅ​តាម​ដងផ្លូវជាតិលេខ៤ ជាពិសេសផ្សារជម្ពូវ័ន្ត ដោយចាប់ពីរង្វង់មូលចោមចៅ រហូតដល់ព្រំប្រទល់ខណ្ឌកំបូល។

ក្នុង​នោះ​អាជ្ញាធរខណ្ឌបាន​​ប្រកាសផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​​ដែល​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​តាមគោលដៅខាងលើត្រូវលក់មានរបៀបរាបរយ​តាម​គំនូស​ដែល​រដ្ឋបាលខណ្ឌបាន​កំណត់​ជូនដោយទុកចិញ្ចើមផ្លូវ សំរាប់​ថ្មើរជើង និង​រក្សារ​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត មាន​សោភ័ណ​ភាព​រល្អផងនិងណែនាំដល់ខាងមន្ត្រីសាលាសង្កាត់ចោមចៅ៣ និងផ្សារជម្ពូវ័ន្ត ត្រូវបន្តរៀបចំសណ្ដាប់ធ្នាប់ដើម្បីជៀសវាងមានការកកស្ទះចរាចរណ៍៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *