ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រុមការងារចូលរួមបើកកញ្ចប់ដែលជនសង្ស័យថាមានសារធាតុញៀន នៅចំណុចឃ្លាំងអាកុលគ្មានលេខ ស្ថិតនៅភូមិ ដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យកទៅមន្ទីរពិសោធន៍។

ប្រតិបត្តិការខាងលើដឹកនាំដោយលោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និង លោក ទិន សុចិត្រា ព្រះរាជអជ្ញារងអម សាលាដំបូងខេត្តកំពង់ស្ពឺ ដោយមានការចូលរួម លោកស្រីឧត្ដមសេនីយ៍ឯក ឈឹម សិទ្ធ បុណ្យរិទ្ធ អគ្គរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ឌុក ភារម្យ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី អន យុទ្ធហុង អធិការ នគរបាលស្រុកឱរ៉ាល់ (ស្ដីទី) និងអាជ្ញាធរមូលដ្ឋាន។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះLY POHEN ភេទប្រុស អាយុ៣១ឆ្នាំ (ជនជាតិចិនតៃវ៉ាន់) ទី២-ឈ្មោះYE YONG ភេទប្រុស អាយុ៤៧ឆ្នាំ (ជនជាតិចិនតៃវ៉ាន់) ទី៣- ឈ្មោះ យ៉ាន់ស៊ូ ភេទប្រុស អាយុ៥៨ឆ្នាំ (ជនជាតិចិន) នៅភូមិ ដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

លុះមកដល់វេលាម៉ោង១៤និង០០នាទី លោកឧត្ដមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារចំនួន២ក្រុម ចុះទស្សនកិច្ចកន្លែងកែច្នៃគ្រឿងញៀន។

បន្ទាប់មកក្រុមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DEA) ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំង គ្រឿងញៀននិងមន្ត្រីមន្ទីរពិសោធន៍ប្រទេសថៃ បានចុះត្រួតពិនិត្យរួចក្រុមការងារបានធ្វើការបិតគ្រប់បន្ទប់ទាំងអស់ ៕ រូបភាព៖ អគ្គនាយកដ្ឋាននគរបាលជាតិ
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *