បទវិភាគ៖លុបបំបាត់ចោលសំឡេងថ្លង់និងការរំខាន ផ្តោតលើផលប្រយោជន៍រួម
ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥បានបិទបញ្ចប់នៅក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ។ ក្នុងសន្និសីទថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៧ដែលធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ភាគីទាំងពីរបានរួមគ្នាប្រកាសថា ការចរចាស្តីពីការលើកកម្ពស់លំដាប់ថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានឱ្យឡើងដល់កំណែ3.0 បានបិទបញ្ចប់ ។ នេះជាវិធានការគន្លឹះក្នុងការលើកកម្ពស់លំដាប់ថ្នាក់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ីខាងកើត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ។ ក្នុងសន្និសីទលើកនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដោយអំពាវនាវឱ្យបង្កើតបណ្តាញទំនាក់ទំនងប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ពង្រីកកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មងើបឡើងថ្មីនិងធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពស៊ីជម្រៅ ។…