Author: rmnasia

បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន

“ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាននូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗបាននាំគ្នាវាយតម្លៃដូចពោលខាងលើ ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន៣២,៣៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ ។ មតិអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញនិងការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ…

សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីបានប្រារព្ធធ្វើនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី

នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីឈ្មោះ”ណាត់ជួបគ្នាពីចម្ងាយឆ្ងាយ រួមគ្នាសំណេះសំណាលពីកិច្ចសហប្រតិបត្តិការថ្មី” ។ លោកស្រីDaniela Santanchèរដ្ឋមន្រ្តីក្រសួងទេសចរណ៍អ៊ីតាលីបានថ្លែងថា ឆ្នាំ២០២៤គឺជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី អ៊ីតាលីនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិនឥតឈប់ឈរ ។ការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិននិងអ៊ីតាលី វាសមស្របនឹងផលប្រយោជន៍ផ្នែកសន្តិសុខនិងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ។ លោកស្រីXingBoអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីផងដែរ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាការយល់ដឹងពីគ្នានិងភាពជិតស្និទ្ធជាមួយគ្នារវាងប្រជាជននៃប្រទេសទាំងពីរចិននិងអ៊ីតាលី។ ពួកយើងនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអ៊ីតាលី…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារប្រគល់ថវិកាឧបត្ថម្ភដល់សមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកនាយចំណង់ ឈួន សុខលាភ ជំនួយការ ការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ…

មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកមេបញ្ជាការរងខណ្ឌ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យដាច់សសៃ និងបាក់ឆ្អឹងដងកាំបិត!

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានដឹកនាំក្រុមការចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ជា សុផា មេបញ្ជាការរង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យដាច់សសៃ និងបាក់ឆ្អឹងដងកាំបិត កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក…

បើកសិក្ខាសាលាស្តីពីសុខភាពនគរបាល និងការសិក្សាអំពីការបង្កើតគិលានដ្ឋាន ជូនដល់មន្ត្រីនគរបាលចំនួន៨០នាក់នៃស្នងការខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន បើកវគ្គសិក្ខាសាលាស្តីពីសុខភាពនគរបាល និងការសិក្សាអំពីការបង្កើតគិលានដ្ឋាន ដល់មន្ត្រីនគរបាលចំនួន៨០នាក់។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជុំ ហេង អគ្គនាយករងភស្តភា និង ហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង…

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យអនុញ្ញាតឲ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល

(ភ្នំពេញ) ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី​២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។ ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈ សម្គាល់នៃធនប័ត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម៖ក- លក្ខណៈទូទៅ…

ក្មេងទំនើងរហ័សនាមពោធិ៍ចិនតុងគីឡូស៊ីន និងក្រុមក្មេងទំនើងរហ័សនាមផ្ទះឡ១៨នាក់ បង្កហិង្សាដាក់គ្នាត្រូវបានបង្រ្កាប!

(ភ្នំពេញ)៖ ក្រោយមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្ង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យកាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើងសរុប១៨នាក់ដែល ក្រុមទី១ រហ័សនាមពោធិ៍ចិនតុងគីឡូស៊ីនចំនួន១៤នាក់ និងទី២ ក្រុមរហ័សនាមផ្ទះឡ ចំនួន០៤នាក់ ដែលក្រុមក្មេងទំនើងទាំង០២ក្រុមនេះបានធ្វើសកម្មភាពប្រើអំពើហិង្សាដាក់គ្នា​ទៅវិញ​ទៅមក​លេីផ្លូវ​សាធារណៈ​ ដោយប្រើ (ដំបង កាំបិតផ្គាក់ ដុំថ្ម…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន០២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០៣នាក់…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក ហ៊ុន សារ៉ាន់ឌី សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន…

និន្នាការបង្រួបបង្រួមជាតិរបស់ប្រទេសចិនមិនអាចរារាំងបានជាដាច់ខាត

«តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិដែលបានទទួលស្គាល់ជាទូទៅនូវគោលការណ៍ចិនតែមួយ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរតៃវ៉ាន់ហាក់ដូចជាបញ្ចេញឫកក្រអឺតក្រទមខ្លាំងដោយចង់សាកល្បងនឹងឆន្ទៈបង្រួបបង្រួមជាតិដ៏មោះមុតរបស់រដ្ឋាភិបាលនិងប្រជាជនចិននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។ អ្វីដែលជាសំអាងរបស់ពួកអបគមន៍ដែលស្រមៃចង់ឱ្យតៃវ៉ាន់ឯករាជ្យដើម្បីបម្រើផលប្រយោជន៍នយោបាយនិងផលប្រយោជន៍បុគ្គលនោះគឺការគប់គិតជាមួយបរទេស ។ បច្ចុប្បន្ន ក្រុមជនផ្តាច់ខ្លួនដែលដឹកនាំដោយបុគ្គល Lai Ching-te មានសកម្មភាពកាន់តែគឃ្លើនដោយបានលើកឡើងនូវទស្សនៈអវិជ្ជា ក្បត់ជាតិ ក្បត់ប្រជាជន ក្បត់ដូនតាថា…