កម្លាំងនគរបាលព្រំដែនគោកវរព្រំដែនគោក៩១១ប៉ុស្ដិបឹងសាគូឃាត់ខ្លួនស្ត្រីជនជាតិថៃបីនាក់បម្រុងឆ្លងដែនខុសច្បាប់។ (២៥/៧/២១)
កម្លាំងនគរបាលព្រំដែនគោកវរព្រំដែនគោក៩១១ប៉ុស្ដិបឹងសាគូឃាត់ខ្លួនស្ត្រីជនជាតិថៃបីនាក់បម្រុងឆ្លងដែនខុសច្បាប់។ (២៥/៧/២១) ប៉ោយប៉ែត៖ស្ត្រីថៃបីនាក់មានឈ្មោះ1,wilaiwan aphisermsakunអាយុ២២ឆ្នាំ។2,Suphatta Nakmanee អាយុ២៥ឆ្នាំ។3,Kanatsanan Promjuntuek. អាយុ៣៩ឆ្នាំ(ទាំងបីនាក់ជាអ្នកស្រុករស់នៅខេត្តស្រះកែវ ដូចគ្នា)ត្រូវបានសមត្តកិច្ចឈរជេីងការពារព្រំដែនគោកមានកម្លាំងយោធាកងពលលេខ៥១ និងនគរបាលវរសេនាតូចការពារព្រំដែន៩១១ ឈរជេីងនៅចំណុចបឹងសាគូឃាត់ខ្លួនក្នុងខណះដែលពួកគេបម្រុងឆ្លងដែនខុសច្បាប់។ តាមសម្ដីចម្លេីយរបស់ស្ត្រីថៃទាំងបីរូបនេះឲ្យដឹងថា មុនធ្វេីដំណេីរឆ្លងដែននេះ មានមេខ្យល់ខ្មែរនិងថៃ ជាអ្នករត់ការសម្របសម្រួលក្នុងការឆ្លងដែនរួចរាល់ដូចមុនៗអស់ហេីយ តែម្ដងនេះមិនដឹងយ៉ាងម៉េចបានជាត្រូវសមត្តកិច្ចឃាត់ខ្លួន ឯមេខ្យល់ក៏រត់គេចខ្លួនបាត់ស្រមោលដែរ។ បន្ទាប់ពីសាកសួររួចស្ត្រីថៃទាំងបីរូបនេះត្រូវបានបញ្ជូនមកឲ្យខាងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាត់ការបន្ត។ សូមជម្រាបថាការឆ្លងដែនចេញចូលលួចលាក់ខុសច្បាប់រវាងជនជាតិថៃនិងកម្ពុជានៅតាមច្រករបៀងព្រំដែនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនេះ…