ការយកចិត្តទុកដាក់នឹងឈឺឆ្អាលចំពោះសហការីដែលមានជំងឺឬមានអាសន្នទុក្ខផ្សេងៗរបស់អង្គភាព រស្មី ញ៉ូស៌ Raksmey News/RMN News
រាជធានីភ្នំពេញ : នៅរសៀលថ្ងៃទី៧មករាឆ្នាំ២០២២នេះលោកមឿនរស្មីនិងភរិយាអមដំណេីរដោយក្រុមទីប្រឹក្សាជំនួសមុខឲ្យអង្គភាពប្រព័ន្ធផ្សព្វផ្សាយរស្មីញ៉ូស៌ទាំងមូលបានពាំនាំយកថវិកាមួយចំនួនរួមនិងផ្លែឈេី ទឹកដោះគោឆៅ ទៅជូននិងសួរសុខទុក្ខលោកគង់ រឿន ហៅ វិរះ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកនៅជិតវត្តអរុណវត្តីក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថាលោកគង់រឿនជាអ្នកយកព័ត៌មានឲ្យអង្គភាពរស្មីញ៉ូស៌មានជំងឺឈឺរាំរ៉ៃជាយូរមកហេីយ នៅពេលថ្មីៗនេះលោកត្រូវចូលមន្ទីរពេទ្យដេីម្បីវះកាត់ជេីងដំបៅ ក្រោយវះកាត់លោកត្រូវសម្រាកព្យាបាលលេីកន្ទេលមិនអាចធ្វេីដំណេីរទៅប្រកបមុខរបរដូចមុនបានជាហេតុធ្វេីឲ្យជីវភាពគ្រួសាររបស់លោកជួបនឹងការលំបាកយ៉ាងខ្លាំង។
អនុលោមតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំអង្គភាព សហភាតរះគ្រប់ខេត្ត និងរាជធានីបានស្ម័គ្រចិត្តយ៉ាងស្រស្រាក់ស្រស្រាំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងផុលផុសដេីម្បីជួយឧបត្ថម្ភនិងទ្រទ្រង់ជីវភាពរបស់លោកគងរឿនដែលកំពុងត្រដាបត្រដួសនេះភ្លាមៗដោយឥតបង្អែរបង្អង់។ ទោះជាថវិកាមិនច្រេីនមែនពិតតែបានបញ្ជាក់ពីទឹកចិត្តសាមគ្គីភាពរបស់សហភាតរះយេីងដែលជានិច្ចជាកាលស្រឡាញ់គ្នាទៅវិញទៅមកប្រៀបបានដូចបងប្អូនរួមឧទរចេញពីទងស៊ុកមាតាតែមួយ។
លោកគង់រឿនបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហភាតរះនិងថ្នាក់ដឹកនាំអង្គភាពព្រមទាំងថ្លែងវាចារទាំងអួលដេីមកថា ពេលលោកជួបការលំបាកទេីបដឹងថាបងប្អូនរួមអាជីពសុទ្ធតែស្រឡាញ់រាប់អានលោកគ្រប់ៗគ្នា។ មិនខុសពីពាក្យចាស់ពោលថា៖ ស្រឡាញ់គ្នាក្នុងគ្រាក្រ…។
គប្បីជម្រាបផងដែរថា ជារេីយៗថ្នាក់ដឹកនាំគេហទំព័ររស្មីញូស៌តែងតែណែនាំសហការីក្រោមឱវាទឲ្យចេះស្រឡាញ់សាមគ្គីគ្នានិងក្រៅពីភារកិច្ចស្នូលជាអ្នកយកព័ត៌មាន សហការីទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វេីការងារមនុស្សធម៌ដោយគ្មានការរេីសអេីង ទាំងវិស័យសាសនាក៏ត្រូវយកចិត្តទុកដាក់ជួយទ្រទ្រង់តាមលទ្ធភាពដែលធ្វេីទៅបាន។
ទឹកចិត្តដែលសហការី រស្មីញ៉ូស៌បានធ្វេីនៅពេលនេះគឺបញ្ជាក់ពីការឆ្លេីយតបជាវិជ្ជមានចំពោះការណែនាំរបស់ថ្នាក់ដឹកនាំ។
ទាក់ទងនឹងព័ត៌មាននេះបេីសិនជាឯកឧត្តម លោកឧកញ៉ា អស់លោក លោកស្រី ឬសហភាតរះណាមានសមានចិត្តចង់ជួយឧបត្ថម្ភដល់លោក គង់ រឿន ដែលកំពុងជួបប្រទះនឹងទុរគតភាពនេះសូមទាក់ទងមកលោកចាងហ្វាងការផ្សាយរស្មីញ៉ូស៌ដែលមានទូរស័ព្ទលេខ 012 278222 និងមានគណនីABA 002916134 ។
យេីងខ្ញុំសូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម អស់លោក លោកស្រីអ្នកនាងកញ្ញានិងសហភាតរះព្រមទាំងប្រិយមិត្តទុកជាមុន៕