ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានី ជំរុញឲ្យចៅសង្កាត់និងស្មៀន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ

ភ្នំពេញ :  ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ លោក ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យចៅសង្កាត់និងស្មៀនធ្វើយ៉ាងណាបម្រើសេវាសាធារណៈនិងសេវាផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ។ 

ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយលោក ចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២២នេះនៅសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកចៅសង្កាត់និងស្មៀនសង្កាត់ជាអ្នកដែលនៅផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ។ 

ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋយើងត្រូវតែបំរើពួកគាត់ ពិសេសការផ្តល់សេវា ជូនពួកគាត់អោយមានតម្លាភាពនិងទាន់ពេលវេលា ។ លោកឃួង ស្រេង ក្នុងឱកាសនោះដែរក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ចំពោះអាជ្ញាធរសង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះបានធូរស្រាលនិងបានឈានដល់រាជរដ្ឋាភិបាល បិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើអោយប្រទេសជាតិបានដំណើរការជាប្រក្រតីឡើងវិញ៕ ដោយ:អក្ខរា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *