សាលាដំបូងរាជធានីភ្នំពេញបានសម្រេច ឃុំខ្លួនមនុស្សប្រាំមួយនាក់ និងបីនាក់ទៀតនៅក្រៅឃុំ

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ  សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ទើបសំណុំរឿង បានដំណើរការសាកសួរ រហូតដល់ម៉ោងជាង ៧យប់ ថ្ងៃទី៣ ខែមករានេះ ទើបចប់ រួចចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យទាំង ៦នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ ជនជាប់សង្ស័យទាំងប្រាំមួយនាក់នោះ រួមមាន៖

១.ឈ្មោះ ឈឹម សុខន ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេ៣៥z ផ្លូវលេខ៣៨៦ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

២.ឈ្មោះ វី សុវណ្ណឌី ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អាស័យដ្ឋានស្នាក់នៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

៣.ឈ្មោះ សុន ស្រីពេជ្រ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ១៧អឺ២ ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

៤.ឈ្មោះ ហៃ សុភាព ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៥១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

៥.ឈ្មោះ ឃ្លាំង សុបិន្ទ ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ បុគ្គលិក ណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ០៨z សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

៦.ឈ្មោះ ទូច សិរីមាស ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ០៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

គួរកត់សម្គាល់ថាកាលពីនាព្រឹកថ្ងៃទី៣ ខែមករានេះ គេបានសង្កេតឃើញមានបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងអ្នកគាំទ្រជាច្រើននាក់បាននាំគ្នាទៅឈរមុខបរិវេណសាលាដំបូងដើម្បីតាមដានដំណើរនៃការសាកសួររបស់ស្ថានតុលាការទៅលើក្រុមអ្នកជាប់ពាក់ព័ន្ធដឹកនាំបាតុកម្មប្រាំមួយនាក់។ប៉ុន្តែពួកគាត់មិនបានធ្វើសកម្មភាពអ្វីដែលគួរឲ្យកត់សម្គាល់នោះទេ។

ក្នុងពេលតុលាការសម្រេចចេញដីកាឃុំខ្លួន បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ទាំងប្រាំមួយនាក់នោះ កាលពីរសៀលថ្ងៃដដែលនេះ សមត្តកិច្ចនគរបាល បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ១៤នាក់ទៀត ក្នុងនោះ មានបុរសម្នាក់ នាំទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *