ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវនិងជាប្រធានគណកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តតាកែវអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសពនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៧គ្រួសារ
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន០៧គ្រួសារ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង០៧គ្រួសារសរុបចំនួន ២២,០០០,០០០រៀល(ម្ភៃពីរលានរៀល)រួមមាន ៖
១-គ្រួសារសពលោកអនុសេនីយ៍ឯក ឃឹម សុឃឿន អតីតមន្រ្តីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី១៥ តុលា ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិតាអូរខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានថវិកា០៦លានរៀល។
២-គ្រួសារសពលោកអនុសេនីយ៍ទោ ទិត្យ សុផល អតីតមន្រ្តីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានទទួលមរណៈភាពកាលពីថ្ងៃទី ២២ តុលា ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិកន្សោមអក ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។
៣-លោកវរសេនីយ៍ទោ ទេព ថាន នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវជាស្វាមីរបស់លោកស្រី ឌៀប ស្រីមុំ បានទទួលមរណៈភាពកាលពីថ្ងៃទី១៦ តុលា ២០២១ ដោយជំងឺ(រលាកតម្រងនោម)ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។
៤-លោកវរសេនីយ៍ត្រី ខាត់ ចន្ធី អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីលោកស្រី យា ថុល បានទទួលមរណៈភាពកាលពីថ្ងៃទី៩ តុលា ២០២១ ដោយជំងឺ(រលាកថ្លើម)ស្ថិតនៅភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។
៥-លោកអនុសេនីយ៍ត្រី ទឹម រី អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីលោកស្រី វ៉ាប ពៅ បានទទួលមរណៈភាពកាលពីថ្ងៃទី ១៧ កញ្ញា ២០២១ ដោយជំងឺ(មហារីកពោះវៀនធំ) ស្ថិតនៅភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។
៦-លោកអនុសេនីយ៍ឯក ព្រាប វុទ្ធី អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីលោកស្រី កែវ មួច បានទទួលមរណៈភាពកាលពីថ្ងៃទី ០១ វិច្ឆិកា ២០២១ ដោយជំងឺ(គាំបេះដួង) ស្ថិតនៅភូមិត្រពាំងរុន ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។
៧-លោកអនុសេនីយ៍ឯក ម៉ែន សុខន នាយរងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ត្រូវជាស្វាមីលោកស្រី ឡោ ធី បានទទួលមរណៈភាពកាលពីថ្ងៃទី ០១ វិច្ឆិកា ២០២១ ដោយជំងឺ(ដាច់សរសៃឈាម) ស្ថិតនៅភូមិដើមចាន់ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ទទួលបានថវិកា០២លានរៀល។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕