បើករថយន្តទាំងងុយដេក ស្រាប់តែរេចង្កូតបុកគល់ឈើបណ្ដាលឱ្យក្រឡាប់ផ្ទុះឆេះរថយន្តតែម្តង
ខេត្តសៀមរាប ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលា០៥និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួកខេត្តសៀមរាប រថយន្តមួយគ្រឿងក្រឡាប់បណ្ដាលឲ្យផ្ទុះឆេះខណៈកំពុងបើកបរដែលហេតុការណ៍នេះកើតឡើងនៅទីតាំងចំណុចខាងលើ។លោកវរសេនីយ៍ឯកឌុត ខុន ស្នងការរង ទទួលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្រោះ បានអោយដឹងថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីអ្នកបើកបរងងុយដេក ទើបបណ្ដាលឱ្យរថយន្ដរេចង្កូតខុសផ្លូវហើយបុកគល់ឈើបណ្ដាលឱ្យក្រឡាប់ផ្ទុះឆេះរថយន្តតែម្តង ។ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកពួក ទឹកអស់ចំនួន ០១ឡាន ទើបភ្លើងរលត់ទៅវិញនៅវេលាម៉ោង០៦និង១៥នាទី ថ្ងៃខែឆ្នាំដដែល តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕