អ្នកសារពត៌មានពីរនាក់ត្រូវបានដោះលែងវិញហើយ
ភ្នំពេញ : អ្នកកាសែត២រូប ត្រូវបានដោះលែងអោយមានសេរីភាព វិញហើយ កាលម៉ោង ០៩យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ មានអ្នកសារព័ត៌មានកម្ពុជា បានខិតខំ សម្របសម្រួល និងស្នើសុំការយោគយល់ សណ្តោសប្រណីពី ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ។ហើយអ្នកសារព័ត៌មាន សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្ត មេត្តា ករុណា របស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។សូមអំពាវនាវបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា ចូលរួមសហការល្អ ជាមួយអាជ្ញាធរពេលចុះបំពេញការងារ និង សូមចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។