ក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសមានជាង ១ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ ២០២១នេះ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានបញ្ជាក់អោយដឹងថា, នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។យោងតាមរបាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។ក្រសួងទេសចរណ៍បានបង្ហាញអំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ ផងដែរ រួមមាន៖១. ទេសចរណ៍ថៃ ៥២,២៩០ នាក់ ថយចុះ ៦៧.៥%២. ទេសចរណ៍ចិន ២៩,៧៥១ នាក់ ថយចុះ ៨៩.២%៣. ទេសចរណ៍វៀតណាម ៦,៩៥៦ នាក់ ថយចុះ ៩៦.១%៤. ទេសចរណ៍ឥណ្ឌូណេស៊ី ៣,៤១៥ នាក់ ថយចុះ ៧៤.៣%៥. ទេសចរណ៍កូរ៉េខាងត្បូង ១,៨៣៣ នាក់ ថយចុះ ៩៦.៥%៦. ទេសចរណ៍សហរដ្ឋអាមេរិក ១,៥៩០ នាក់ ថយចុះ ៩៧%៧. ទេសចរណ៍ចិនមកពីកោះតៃវ៉ាន់ ១,៥០៤ នាក់ ថយចុះ ៩២.៨%៨. ទេសចរណ៍ម៉ាឡេស៊ី ៨៨៣ នាក់ ថយចុះ ៩៦.៥%៩. ទេសចរណ៍ជប៉ុន ៧៩០ នាក់ ថយចុះ ៩៨%១០. ទេសចរបារាំង ៦៤៨ នាក់ ថយចុះ ៩៨.៥%។បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១,៩៨២,៦៤១ នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរណ៍បរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់។ចំណែកឯភ្ញៀវទេសចរណ៍កម្ពុជាដែលបានចេញទៅក្រៅប្រទេស នៅឆមាសទី១ ឆ្នាំ២០២១ នេះដែរ គឺមានចំនួនសរុប ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕