ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ក្រុមការងារជំនាញអត្តសញ្ញាណកម្មជាមួយមន្ត្រីពាក់ព័ន្ធបានចុះបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ដោយចែកអត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋដល់ទីកន្លែង បែបផ្ទាល់ខ្លួនតាមខ្នងផ្ទះ ស្ថិតនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
គម្រោងនេះធ្វើឡើងដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានបំណងជួយបម្រើសេវាសាធារណៈ ធានាសិទ្ធិឯកជន និងសុវត្ថិភាពនៃប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
ការចុះបំពេញភារកិច្ចនាពេលនេះ មានការចែកអត្តសញ្ញាណប័ណ្ណជូនសរុបចំនួន១២៦នាក់ ដែលក្នុងចំណោមនោះមានស្ត្រីចំនួន៦៣នាក់។ ប្រជាពលរដ្ឋទទួលបានអត្តសញ្ញាណប័ណ្ណដោយរីករាយ និងសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការងារចំពោះសេវាកម្មសាធារណៈសំខាន់នេះ។
អធិការដ្ឋាននគរបាលខណ្ឌកំបូលបន្តប្តេជ្ញាដឹកនាំកិច្ចការចាំបាច់ ដើម្បីបម្រើប្រជាជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព តាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕N7










