សមត្ថកិច្ចបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រសហការណ៍ ជាមួយកងកម្លាំងកងទ័ពជើងទឹកបានឃាត់ នាវាមួយគ្រឿងនិងជនជាតិចិន ៣៨ នាក់ខ្មែរពីរនាក់ពាក់ព័ន្ធការឆ្លងដែនខុសច្បាប់ ចូលក្នុងសមុទ្រកម្ពុជា

ខេត្តព្រះសីហនុ កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំង កងទ័ពជើងគោកធ្វើការត្រួតពិនិត្យនាវាចិន មួយគ្រឿងនៅចំណុចនិយាមការលេខ ១០°៣៥.១០៣°២២’ក្រោយធ្វើការត្រួតពិនិត្យ និងសាកសួរក្រុមនាវិកបានឲ្យដឹងថា នាវាមានឈ្មោះ តុង ហាយ បានចាកចេញពីកំពង់ផែខេត្ត ហ្វូ៊អាន ខេត្តហ្វូ៊ចៀន ប្រទេសចិននៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២១នៅលើនាវាមានផ្ទុកមនុស្សចំនួន ៣៨ នាក់ក្នុងនោះជនជាតិខ្មែរចំនួន ២នាក់នៅវេលាម៉ោង ២១.៣០នាទីថ្ងៃទី ២៤ខែកក្កដាឆ្នាំ ២០២១មួយដែរបានឆ្លងដែនចូលសមុទ្រកម្ពុជាក្នុងភូមិសាស្រ្ត កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុដោយខុសច្បាប់។

លោកវីរៈសេនីយ៍ឯកឌឹម សំបូរប្រធានអង្គភាពបង្ក្រាបបទល្មើស លើផ្ទៃសមុទ្របានឲ្យដឹងថា នាវានិងមនុស្សខាងលើកម្លាំងជំនាញបានរៀបចំឯកសារ បញ្ជូនទៅអោយជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *