គ្រឿងញៀនជាច្រើន ត្រូវបានដុតបំផ្លាញចោល ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះគ្រឿងញៀនជាច្រើនត្រូវបានដុតបំផ្លាញចោល ក្នុងឱកាសរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ពិធីដុតគ្រឿងញៀន បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងអោយ ឧបនាយករដ្ឋមន្ត្រី កែវ គឹម យ៉ាន ប្រធានអាជ្ញាធរ ព្រមទាំងមានការចូលរួម តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ។ ពិធីដុតបំផ្លាញចោលគ្រឿងញៀននេះ ស្ថិតនៅដីឡូដិ៍១កន្លែង នៅផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាម របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា : គ្រឿងញៀនដែលត្រូវដុតបំផ្លាញរួមមាន ៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *