ភ្នំពេញ: (ពត័មានបឋម) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង៨:៤៥នាទីយប់ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជាការ ចុះបង្រ្កាបទីតាំងគ្រឿងញៀនដោយបានឃាត់ខ្លួនមនុស្សជាច្រេីននាក់ តាមបណ្តោយផ្លូវលេខ ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕