ជនសង្ស័យចំនួន​ ១៨នាក់ ដែលស្លៀកស្បង់ជីវរក្លែងបន្លំជាព្រះសង្ឃ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ ចាប់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញ: កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ​ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២១​ នេះ​
​ដោយទទួលបានព័ត៌មានពីលោកគ្រូអនុគុណខណ្ឌកំបូល និងមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន១៨នាក់ (ម្នាក់ជាអ្នកបើកឡាន) ដោយនៅពេលព្រឹកបានស្លៀកពាក់គ្រងស្បង់ជីវរក្លែងបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូលជាយូរមកហើយ។
នៅថ្ងៃខាងលើជនសង្ស័យ១០នាក់ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀតជាតៃកុងឡានត្រូវបានចាប់ខ្លួន ខណៈដែលជនសង្ស័យតៃកុងឡានបានបើករថយន្តម៉ាកកូរ៉ូឡាដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះពីគោលដៅមួយចំនួនក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។​
បន្ទាប់ពីធ្វេីការសាកសួរជនសង្ស័យទាំងនេះហើយកម្លាំងនគរបាលខណ្ឌកំបូលក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងបន្លំជាព្រះសង្ឃ០៨នាក់ទៀត។
ជនសង្ស័យជាសង្ឃក្លែងក្លាយបន្ទាប់មកត្រូវបានព្រះអនុគុណខណ្ឌកំបូល ចាប់ផ្សឹក​ ហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរមកឲ្យសមត្ថកិច្ច ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ អនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *