ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ នេះបានថ្លែងឲ្យដឹងថាៈ គិតមកដល់ថ្ងៃនេះខេត្តកំពង់ឆ្នាំងបានទទួលវ៉ាក់សាំងកូវីត១៩ ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិ បាលបានចំនួន ៣៧ ម៉ឺនដូស ហើយ និងក្នុងថ្ងៃទី១៣នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋនៅគ្រប់ស្រុកក្នុងទូទាំងខេត្តចំនួន ២៤ គោលដៅ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបែបនេះ ក្នុងពេលដឹកនាំក្រុមការ ងារចុះត្រួតពិនិត្យមើលការចាក់វ៉ាក់ សាំងកូវីត១៩ របស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងជូនប្រជាពលរដ្ឋនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងទីតាំងវត្តអារញ្ញិការាម ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានសំណូមពរ ដល់ក្រុមគ្រូពេទ្យ និង អាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ថែរក្សាសណ្តា ប់ធ្នាប់របៀបរៀបរយ និង រក្សាគម្លាតរបស់ប្រជាពលរដ្ឋដែលនាំគ្នាមកចាក់វ៉ាក់សាំងនៅគ្រប់ពីទីតាំងទាំងអស់ ។ ដោយត្រូវណែនាំឲ្យពួក គាត់ពាក់ម៉ាស លាងដៃ និងអាកុលបមិនត្រូវប្រជ្រៀតគ្នា ដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ។ ព្រោះថាការប្រជ្រៀតគ្នា ឬដណ្ដើម គ្នានេះ វាអាចមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩នេះមកដល់ខ្លួននិងក្រុមគ្រួសារខ្លួនទៅវិញទេ ។ ចំពោះការចាក់ វ៉ាក់ សាំងនេះគឺអាជ្ញាធរ ខេត្ត និងមន្ទីរសុខាភិបាល មានផែន ការចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងទាំងអស់នៅគ្រប់មូលដ្ឋាន ។ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពល រដ្ឋនិងមន្ត្រីរាជការយើងសូមរួសរាន់មកយកសំណាកឲ្យបានទាន់ពេលវេលាករណីសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ១៩ ព្រោះការយកសំណាកនេះមិនឈឺនោះទេ។ ហើយវាអាចដឹងជាមុន និងក៏អាចទប់ស្កាត់បាន ការរាលដាលឆ្លងជំងឺកូវីដ១៩ ចូល ក្នុងក្រុមគ្រួសារខ្លួនផងដែរ ។ដោយឡែកនៅកន្លែងបិទខ្ទប់ផ្សារ ឆ្នាំង និងផ្សារលើសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងលំនៅដ្ឋានសូមគោរពឲ្យបាននូវវិធានការរបស់ក្រុមគ្រូពេទ្យ និងក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវចេញដើររហេតរហូតពីតំបន់បិទខ្ទប់នៅឡើយ ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការយាមកាមនៅតំបន់បិទខ្ទប់ឲ្យបានម៉ឺងម៉ាត់ផងដែរដើម្បីរួមគ្នាកាត់ផ្ដាច់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ៕ Share this:TwitterFacebookLike this:Like Loading... Post navigation ជាដំណឹងល្អ រដ្ឋាភិបាលជប៉ុន ប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា អាជ្ញាធរដោះស្រាយដំណោះដីធ្លីខេត្តបន្ទាយមានជ័យនឹងលេីកយករឿងដីទំនាស់នៅភូមិបឹងស្នោមកដោះស្រាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ នៅសាលប្រជុំសាលាខេត្ត (មានវីឌីអូ)