លោកពៅសារឿនយកឯកសារសុីញ៉េលោក​អតីត​មេឃុំខៀវរដ្ឋាមកប្ដឹងទាមទាយកដីចំណុច​ (កូដាំង)​ក្នុងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត មានវីដេអូ។ ( លន់ណូក សេរី) រស្មីញ៉ូស៍

ប៉ោយប៉ែត​បន្ទាយមានជ័យ៖​ ​ថ្មីៗនេះមានរឿងភ្ញាក់ផ្អេីលមួយកេីតឡេីងនៅភូមិព្រៃព្រិចសង្កាត់និងក្រុងប៉ោយប៉ែតដោយសារមានឈ្មោះលោកពៅសារឿនបានដាក់ពាក្យប្ដឹងទាមទាយកដីទំហ៊ំ250ម៉ែត្រx​200ម៉ែត្រ ពីប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលលេីដីនោះតាំងពីដេីមរៀងមក(ឆ្នាំ​1998)​ រឿងគួរឲ្យចម្លែកនោះគឺអ្នកប្ដឹងសំអាងលេីឯកសារកាន់កាប់ដីធ្លីតាំងពីឆ្នាំ1997ដែលចុះហត្ថលេខានិងវាយត្រាដោយលោក​អតីត​មេឃុំខៀវរដ្ឋា។

គប្បីជម្រាបជូនមិត្តអ្នកអានជាទីគោរពទាំងអស់មេត្តាជ្រាបថា​ លោកខៀវរដ្ឋាបានឡេីងធ្វេីជាមេឃុំប៉ោយប៉ែតនៅក្រោយការបោះឆ្នោតជ្រេីសរេីសរដ្ឋសភា​អាណត្តិ​ទីមួយឆ្នាំ1993ដល់ខែកក្កដាឆ្នាំ1997(ក្នុងព្រឹត្តិការណ៍​ថ្ងៃ5-6កក្កដា)។ លោកខៀវរដ្ឋាបានរត់គេចខ្លួនចេញពីប៉ោយប៉ែតព្រមទាំងយកត្រាឃុំទៅតាមជាប់ជាមួយផង។ បន្ទាប់ពីលោកខៀវរដ្ឋារត់គេចខ្លួនលោកអ៊ូសារឿង​ ត្រូវបានជ្រេីសតាំងឲ្យធ្វេីមេឃុំប៉ោយប៉ែតបន្តពីលោកខៀវរដ្ឋា​ តែជាមេឃុំគ្មានត្រា។

ក្រោយពេលលៅកខៀវរដ្ឋាគេចខ្លួនក៏ស្រាប់តែលេចចេញប័ណ្ណសម្គាល់កម្មសិទ្ធដីធ្លីនៅក្រុងប៉ោយប៉ែតជាច្រេីនកន្លែងដែលប័ណ្ណទាំងអស់នោះសុទ្ធតែមានត្រាឃុំនិងចុះហត្ថលេខាដោយលោកខៀវរដ្ឋាហេីយរឿងដីមួយកន្លែងមានប័ណ្ណជាន់គ្នាពីរបីក៏ផ្ទុះឡេីងធ្វេីឲ្យកេីតចលាចលពេញឃុំប៉ោយប៉ែត​ ដែលកាលណោះនៅក្នុងស្រុកអូរជ្រៅ(មិនទាន់បង្កេីតក្រុងប៉ោយប៉ែត)។ ដេីម្បីរម្ងាប់​អធិករណ៌ទំនាស់ដីជាន់ប្លង់គ្នានេះអាជ្ញាធរស្រុកអូរជ្រៅក្នុងឆ្នាំ1998បានចេញលិខិត​និរាករណ៍​ចោលទាំងអស់រាល់ប័ណ្ណកម្មសិទ្ធដីធ្លីទាំងឡាយណាដែលចុះហត្ថលេខាដោយលោកខៀវរដ្ឋា។

ចំពោះម្ចាស់កម្មសិទ្ធករណាដែលកំពុងរស់នៅឬអាស្រ័យផលលេីដីរបស់ខ្លួនហេីយមានប័ណ្ណចុះហត្ថលេខាដោយលោកខៀវរដ្ឋាត្រូវបានខាងស្រុកប្រកាសឲ្យមកប្ដូរយកប័ណ្ណថ្មី​ ដេីម្បីចៀសវាងលោកខៀវរដ្ឋាដែលកំពុង​និរទេស​ខ្លួនដោយមានត្រាជាប់ជាមួយនោះចេះតែចេញប័ណ្ណមកទៀតជាន់គ្នាេពញទាំងឃុំ។ ទាក់ទងដល់ត្រឹមណេះលោកពៅសារឿនដែលមានប័ណ្ណចាស់ឆ្នាំ1997ទទួលស្គាល់ដោយលោកខៀវរដ្ឋា​ និយាយថាលោកធ្លាប់បានយកប័ណ្ណចាស់នេះទៅប្ដូរដែរ​ តែខាងអាជ្ញាធរមិនប្ដូរឲ្យ។

ចាំមេីលរឿងប្ដឹងនេះ​វិវឌ្ឍន៍​ដល់ណា​សារព័ត៌មាន​យេីងនឹងលេីកយកមកចុះផ្សាយជាបន្តទៀតជូនប្រិយ៌មិត្តសណ្ដាប់រហូតដល់ចប់អង្គសេចក្ដី។ (ដោយលន់ណូកសេ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *