ដើម្បីចូលរួមចំណែកកសាងវិស័យព្រះពុទ្ធសាសនាអោយមានការរីក​ចម្រើន ក្នុងឱកាសបុណ្យ​ចូល​ព្រះវស្សា​នាឆ្នាំនេះ ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកចន្ទ្រា ខេត្តស្វាយរៀង ព្រមទាំងសមាជិកក្រុមការងារចុះមូលដ្ឋានជាច្រើនរូបទៀត

នៅព្រឹកថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំ​យក​ទៀន​​ព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃ​ដែលគង់ចាំព្រះវស្សា នៅតាមបណ្តាវត្តនានា ចំនួន ១៦វត្ត នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ​នៅស្រុកចន្ទ្រានាពេលនេះ បានប្រពឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំច្រេស ​ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។​​​
នៅក្នុងពិធីនោះ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា បានរាយការណ៍អំពីស្ថានភាពទូទៅរបស់ស្រុក និងសមិទ្ធិផលនានាដែល ស្រុកចន្ទ្រាសម្រេចបានក្នុងរយៈពេលកន្លងមក ដោយបានបញ្ជាក់ថា៖ ជាទូទៅសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ នៅក្នុងស្រុកចន្ទ្រា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពល្អប្រសើរ ធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្តីសុខសាន្ត បង្កើតបាននូវបរិស្ថានអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ទូទាំងស្រុក ។ លទ្ធផលនេះ បានមកដោយសារ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានយកចិត្តទុកដាក់ក្នុងការដឹកនាំ ចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងចាត់តាំងក្រុមល្បាតចេញល្បាតចល័តតាមគោលដៅ ភូមិ ឃុំ និងតាមក្រុមប្រជាការពារទូទាំងស្រុកចំនួន ២៩​គោលដៅ ធ្វើអោយស្រុកធានាបានសន្តិសុខសំរាប់ប្រជាពលរដ្ឋរស់នៅបានល្អប្រសើរ ។​ទាក់ទងទៅនឹងវិស័យព្រះពុទ្ធសាសនា ក្នុងស្រុកចន្ទ្រា លោកអភិបាលស្រុកបានបញ្ជាក់ថា៖ នៅទូទាំងស្រុកមានវត្តអារាមសរុបចំនួន ១៦វត្ត ព្រះសង្ឃ ១៦១អង្គ ក្នុងនោះភិក្ខុ ៧៤អង្គ សាមណេរ ៨៧អង្គ និងមានសាលាពុទ្ធិកបឋមសិក្សាចំនួន ០២កន្លែង ។
មានប្រសាសន៍សំណេះសំណាលជាមួយ សមាជិកគណបក្ស និង ក្រុមការងារ​ចុះ​មូល​ដ្ឋាន ស្រុកចន្ទ្រា នាឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនដល់ សមាជិកគណបក្ស និង ក្រុមការងារចុះជួយមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា ទាំងអស់​ ។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា៖ ក្រោមការ​ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំឲ្យ​ប្រទេសជាតិ មានសុខ សន្តិភាព និងមានការអភិវឌ្ឈន៍ លើគ្រប់វិស័យ ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រ រហូតមកដល់បច្ចុប្បន្ននេះ ពិសេសគឺ វិស័យព្រះពុទ្ធសាសនា​មានការរីកចម្រើន ហើយត្រូវបានរាជរដ្ឋាភិបាល​យក​ចិត្តទុកដាក់ និង លើកតម្កើង កាន់តែខ្លាំងក្លាឡើងថែមទៀតទុកសម្រាប់ឲ្យប្រជាពល​រដ្ឋ គោរពប្រណិបត្តិ តាមប្រពៃណីទំនៀមទំលាប់របស់ជាតិទៅថ្ងៃអនាគត។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ទៀតថា៖ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តម ម៉ឹង សំផន ក៏បានផ្សព្វផ្សាយខ្លឹមសារ​សេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយឯកឧត្តម បានណែនាំដល់ មន្រ្តីគណបក្សគ្រប់ថ្នាក់ និង ក្រុមការងារចុះជួយមូលដ្ឋានក្នុងស្រុកចន្ទ្រា ទាំងអស់ ត្រូវបន្តចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្ស តាមបណ្តាមូលដ្ឋានដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក បញ្ហាប្រឈមនានា និងរកដំណោះស្រាយជូនអោយយបានល្អប្រសើរ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ឹង សំផន ក៏បានលើកឡើងពីការ​អភិវឌ្ឍរីក​ចម្រើន​ឥតឈប់ឈរ របស់ប្រទេសជាតិ​ក្រោម​ការដឹក​នាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​ តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែលការរីក​ចម្រើន​​នេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រដើម្បីចូលរួមចំណែកកសាងវិស័យព្រះពុទ្ធសាសនាអោយមានការរីចំរើន ក្នុងឱកាសបុណ្យចូលព្រះវស្សានាឆ្នាំនេះ ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកចន្ទ្រា ខេត្តស្វាយរៀង ព្រមទាំងសមាជិកក្រុមការងារចុះមូលដ្ឋានជាច្រើនរូបទៀត នៅព្រឹកថ្ងៃ ទី​១ ខែកក្កដា ឆ្នាំ២០២១ នេះ បាននាំយកទៀនព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃ​ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តនានា ចំនួន ១៦ វត្ត នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ​នៅស្រុកចន្ទ្រានាពេលនេះ បានប្រពឹត្តិទៅនៅទីស្នាក់ការគណៈប្រជាជន ឃុំច្រេស ​ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។​​​

នៅក្នុងពិធី នោះ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានរាយការណ៍អំពីស្ថានភាពទូទៅរបស់ស្រុក និងសមិទ្ធិផលនានាដែល ស្រុកចន្ទ្រាសម្រេចបានក្នុងរយៈពេលកន្លងមក ដោយបានបញ្ជាក់ថា៖ ជាទូទៅសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពល្អប្រសើរ ធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្តីសុខសាន្ត បង្កើតបាននូវបរិស្ថានអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ទូទាំងស្រុក ។ លទ្ធផលនេះ បានមកដោយសារ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានយកចិត្តទុកដាក់ក្នុងការដឹកនាំ ចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងចាត់តាំងក្រុមល្បាតចេញល្បាតចល័តតាមគោលដៅ ភូមិ ឃុំ និងតាមក្រុមប្រជាការពារទូទាំងស្រុកចំនួន ២៩គោលដៅ ធ្វើអោយស្រុកធានាបានសន្តិសុខសំរាប់ប្រជាពលរដ្ឋរស់នៅបានល្អប្រសើរ ។​ទាក់ទងទៅនឹងវិស័យព្រះពុទ្ធសាសនា ក្នុងស្រុកចន្ទ្រា លោកអភិបាលស្រុកបានបញ្ជាក់ថា៖ នៅទូទាំងស្រុកមានវត្តអារាមសរុបចំនួន ១៦វត្ត ព្រះសង្ឃ ១៦១អង្គ ក្នុងនោះភិក្ខុ ៧៤អង្គ សាមណេរ ៨៧អង្គ និងមានសាលាពុទ្ធិកបឋមសិក្សាចំនួន ០២កន្លែង ។

មានប្រសាសន៍សំណេះសំណាលជាមួយ សមាជិកគណៈបក្ស និង ក្រុមការងារចុះមូលដ្ឋាន ស្រុកចន្ទ្រា នាឱកាសនោះ ឯ. ម៉ឹង សំផន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនដល់ សមាជិកគណៈបក្ស និង ក្រុមការងារចុះជួយមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា ទាំងអស់​ ។ ឯ. ម៉ឹង សំផន បានបញ្ជាក់ថា៖ ក្រោមការ​ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា បានដឹកនាំឲ្យ​ប្រទេសជាតិ មានសុខ សន្តិភាព និងមានការ អភិវឌ្ឈន៍ លើគ្រប់វិស័យ ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រ រហូតមកដល់បច្ចុប្បន្ននេះ ពិសេសគឺ វិស័យព្រះពុទ្ធសាសនា​មានការរីកចម្រើន ហើយត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និង លើកតំកើង កាន់តែខ្លាំងក្លាឡើងថែមទៀតទុកសម្រាប់ឲ្យប្រជាពល​រដ្ឋ កម្ពុជា គោរពប្រណិបត្តិ តាម ប្រពៃណីទំនាមទំលាប់របស់ជាតិទៅថ្ងៃ អនាគត។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ទៀតថា៖ សម្ដេច តេជោ នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ជីវភាពរស់នៅ និង សុខមាលភាព របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ។ ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តម ម៉ឹង សំផន ក៏បានផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយឯកឧត្តម បានណែនាំដល់ មន្រ្តីគណបក្សគ្រប់ថ្នាក់ និង ក្រុមការងារចុះជួយមូលដ្ឋានក្នុងស្រុកចន្ទ្រា ទាំងអស់ ត្រូវបន្តចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្ស តាមបណ្តាមូលដ្ឋានដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក បញ្ហាប្រឈមនានា និងរកដំណោះស្រាយជូនអោយយបានល្អប្រសើរ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ឹង សំផន ក៏បានលើកឡើងពីការ​អភិវឌ្ឍរីក​ចម្រើន​ឥតឈប់ឈរ របស់ប្រទេសជាតិ​ក្រោម​ការដឹក​នាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​ តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែលការរីក​ចម្រើន​​នេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ និង​អាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាង​ប្រទេសជាតិ​យើង​ឲ្យបានរីកចម្រើនជាលំដាប់។

ក្នុងឱកាសនាំយកទៀនព្រះវស្សាទៅប្រគេន ដល់ព្រះសង្ឃនៅស្រុកចន្ត្រា នាពេលនោះ ឯកឧត្តម ម៉ឹង សំផន បានប្រគល់ ទៀនព្រះវស្សាជូនដល់ក្រុមការងារ ដើម្បីនាំយកទៀនព្រះវស្សាទៅប្រគេនដល់វត្តចំនួន​ ១៦ ដែលក្នុង ១​ វត្តៗ ទទួលបាន ៖ ទៀនព្រះវស្សា ១ គូរ ប្រេងកាត​ ៣០ លីត្រ- អង្ករ ២០០ គីឡូក្រាម – គ្រឿងឧបភោគ បរិភោគ ភេសជ្ចៈ​និង បច្ច័យ ក្នុងមួយវត្ត ២០ ម៉ឺនរៀល ។ ឯកឧត្តម ម៉ឹង សំផន និង ក្រុមការងារ ក៏បានប្រគល់ថវិកាមួយចំនួនទៀត សម្រាប់ក្រុមការងារគណបក្ស ឃុំ ស្រុកប្រើប្រាស់ផងដែរ ។

ជាចុងក្រោយ ឯកឧត្តម ម៉ឹង សំផន ក៏បានប្រគល់អំណោយដល់ប្រជាពលរដ្ឋជួបការលំបាក ចំនួន ៥ គ្រួសារ ដែលមាន​ សម្ភារចំនួន ១១ មុខ បានប្រគល់ជូន ក្នុង ១ គ្រួសារ ៗ ទទួលបាន ៖ អង្ករ ៥០ គីឡូក្រាម – មី ៥ កេស – ត្រីខ ១០ យួរ- ក្រម៉ា៥- សារុង​៥ -ម៉ាស់ ៥ ប្រអប់ ក្រៅពីនេះ មាន គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់មួយចំនួនទៀត រួមនិង ថវិកាមួយគ្រួសារ ១០ ម៉ឺនរៀល ៕CPP

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *