ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
មកធ្វើសកម្មភាពប្លន់យកកាបូបពីជនរងគ្រោះដោយឈ្មោះ ទួក ធ្វើជាធាក់ម៉ូតូរបស់បក្សពួកខ្លួនឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ឲ្យដួលទៅលើថ្នល់ ពេលនោះជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ធ្វើជារត់ចោលម៉ូតូ ដោយទុកឳកាសឲ្យជនសង្ស័យជាបក្សពួកទាំង០៣នាក់ ឈ្មោះ ទួក , ឈ្មោះ ដោកចំរ៉ុង និងឈ្មោះ ក្នក់ ធ្វើសកម្មភាពប្លន់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ ក្នុងពេលធ្វើសកម្មភាព ប្លន់គឺ ជនសង្ស័យឈ្មោះ ដោក ចំរ៉ុង បានប្រើ ដែកគន្លាស់១ដើម គំរាមលើជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ ទួក បានយកកូនកាបិតចុងស្រួចមកភ្ជង់លើ កជនរងគ្រោះ រួចភ្ជង់ប្លន់យកកាបូបស្ពាយពីជនរងគ្រោះ ចំណែកឈ្មោះ ក្នក់ បានឈរចាំមើលផ្លូវ ពេលធ្វើសកម្មរួចហើយ ក្រុមជនសង្ស័យទាំង០៣នាក់ឈ្មោះ ទួក , ឈ្មោះ ដោកចំរ៉ុង និងឈ្មោះ ក្នក់ ក៏បានជិះម៉ូតូម៉ាក Honda Scoopy ពណ៍គេចខ្លួនបាត់ទៅ ចំណែកជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា បានធ្វើជាជិះម៉ូតូឌុប ជនរងគ្រោះឈ្មោះ ជឿន ស្រីពេជ្រ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ បំភាន់ជនរងគ្រោះ ដើម្បីឲ្យសមត្ថកិច្ចយើងស្រាវជ្រាវ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបើកធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបាន និងឈានដល់ការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៣នាក់ជាបន្តបន្ទាប់ ឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា និងជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា រួមនិងឈ្មោះ ដោក ចំរ៉ុង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តែម្ដង ។ ចំណែកជនសង្ស័យឈ្មោះ ទួក និងឈ្មោះ ក្នក់ បានយកទូរស័ព្ទដៃ និងលុយចំនួន២០០$ របស់ជនរងគ្រោះ ហើយគេចខ្លួន បាត់ទៅ ។
បច្ចុប្បន្នជនសង្ស័យទាំង៣ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Like this:
Like Loading...