Immigration Card មានសារៈសំខាន់ណាស់ ដោយសារតែកន្លងមក អជ្ញាធរកម្ពុជា ថៃ បានអនុញ្ញាតឱ្យប្រជាជនខ្មែរ ដែលរស់នៅព្រំដែនប៉ោយប៉ែត អាចប្រើប្រាស់កាតនេះ ដើម្បីចេញចូលទៅរកស៊ី ធ្វើការងារព្រឹកល្ងាច នៅក្នុងប្រទេសថៃជាប់ព្រំដែនថៃខ្មែរ ចំណាយតែថ្លៃសំបុត្រ១០០៛ខ្មែរប៉ុណ្ណោះ។
បច្ចុប្បន្ននេះអាជ្ញាធរកម្ពុជាថៃ បានអនុញ្ញាតឱ្យប្រជាជនខ្មែរដែលនៅរស់នៅព្រំដែនអន្តរជាតិប៉ោយប៉ែត អាចប្រើប្រាស់ Border Pass ដែលចំណាយលើការតឯកសារ វាយចេញចូលម្ដង អស់ ៥០បាទ (ប្រហែល៦០០០៛) តែអាចដេក សម្រាក នៅក្នុងប្រទេសថៃ បានចំនួន៧ថ្ងៃ។
តែសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ អាជីវករ កម្មករ ដែលគាត់ត្រូវចេញចូលមួយថ្ងៃម្ដង ឬមួយថ្ងៃច្រើនដង គឺត្រូវចំណាយខ្ពស់ណាស់ ដោយសារតែចេញចូលម្ដងត្រូវចំណាយអស់៥០បាទ (ប្រហែល៦០០០៛)។
តើមូលហេតុដែលអាជ្ញាធរទាំង២មិនទាន់ឯកភាពឱ្យមានការប្រើកាតចេញចូលដូចកាលពីមុន អាចជាប់ទាក់ទងជាមួយ Border Pass ដែរឬទេ? ព្រោះ ប៉ដឺផាស Border Pass អស់លុយច្រើនជាង។
ក្នុងនាមប្រជាជនខ្មែរ ដែលរស់នៅព្រំដែនប៉ោយប៉ែត សូមស្នើសុំដល់អជ្ញាធរកម្ពុជាថៃ មេត្តាជួយសម្រួលឱ្យបានមានការប្រើប្រាស់កាត Immigration នេះឡើងវិញផង។
ប្រភព ប្រតិកម្មរហ័សក្រុងប៉ោយប៉ែត