ឯកឧត្តម អន ស៊ុ និងឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

នារសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការធ្វើបច្ចុប្បន្នភាព និងការប្តេជ្ញាចិត្តរបស់មូលដ្ឋានស្រុក អូរជ្រៅ ឃុំ ភូមិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោក លោកស្រី ជាក្រុមប្រឹក្សាស្រុក ឃុំ និងមេភូមិ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តដាក់ឱ្យបានម៉ឺងម៉ាត់ទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិនិត្យជាក់ស្តែងចំពោះគ្រួសារដែលក្រីក្រខ្វះខាតពិតប្រាកដ ដើម្បីទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគជូនដល់គាត់ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដោយប្រែក្លាយការលំបាកឱ្យទៅជាឱកាស ក្នុងការទាក់ទាញទឹកចិត្តប្រជាពលរដ្ឋឱ្យមានទំនុកចិត្តលើការដឹកនាំរបស់អាជ្ញាធរ និងបន្តរួមគ្នាអនុវត្តន៍ជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។
ប្រភព៖ លេខាធិការដ្ឋានអមគណៈកម្មការទី៧ ព្រឹទ្ធសភា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *