ចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលតម្រូវឲ្យការរុះរើសំណង់មិនរៀបរយលើផ្ទៃទឹកចេញ មានការគាំទ្រពីប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនក្នុងខណ្ឌព្រែកព្នៅបានគាំទ្រពេញទំហឹងនូវចំណាត់ការសាលារាជធានីភ្នំពេញ ដែលសាលាខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយនៅតាមទន្លេដែលមាន ផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាប នៅក្នងមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយអនុវត្តតាមលិខិតលេខ ០៣៨/២១ ស ជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជ ធានីភ្នំពេញ ស្ដីពីការរុះរើ ឬចល័តបែចិញ្ជឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅភូមិសាស្ត្ររាជធានីភ្នំពេញ។ក្នុងការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមដងទន្លេជាលើកទី៣ លោកសុខ សម្បត្តិ បានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនេះភាគច្រើនជាជនជាតិវៀតណាម មានចំនួន២៩២ខ្នងផ្ទះ និងមានចំនួន ៣ ០៨គ្រួរសា នៅក្នុងភូមិគ្រួសនៃសង្កាត់សំរោង និងក្នុងភូមិឌួង ភូមិពោធិមង្គល ភូមិផ្សារលិច និងភូមិកណ្តាល នៃសង្កាត់ព្រែ កព្នៅ ដែលបានមកសង់ផ្ទះ បែរចិញ្ចឹមត្រីរស់នៅយ៉ាងអនាធិ បតេយ្យនៅតាមដងទន្លេ ដែលបច្ចប្បន្នផ្ទះ និងបែរត្រីទាំង នោះបណ្តែតមកធ្ពួកគ្នាជិតពាក់កណ្តាលទន្លេទៅហើយ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង។លោកបន្តថា ផ្ទះឬបែរដែលបានមករស់នៅលើផ្ទៃទឹកទន្លេនេះ គឺបណ្តាលឲ្យបាត់បង់សោភ័ណ្ឌភាពព បរិស្ថាន និងអនាម័យទឹកទន្លេទៀតផង ហើយការចេញសេចក្តីជូនដំណឹងរបស់សា លារាជធានីភ្នំពេញ និងសាលាខណ្ឌព្រែកព្នៅ គឺមិនចំពោះជន ជាតិវៀតណាម ឬជនជាតិណាឡើយគឺយើងតម្រូវឲ្យពួកគាត់រើចេញទាំងអស់ចាប់ពីសេចក្តីជូនដំណឹងនេះតទៅ គឺទុករយៈ ពេល៧ថ្ងៃចាប់ពីសេចក្តីជូនដំណឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០ ២១មក។ចំណែកលោកហម សោភ័ណ្ឌ ប្រជាពលរដ្ឋរបស់ភូមិកណ្តាល នៃសង្កាត់ព្រែកព្នៅ បានលើកឡើងថា ខ្ញុំសុំគំាទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញ ធ្វើនេះមិនសំដៅជនជាតិមួយណាទេ មិនថាបងប្អូនខ្មែរ រឺសាសន៍ណាក៏ដោយអោយតែរស់នៅបំពុលបរិស្ថានបែបនេះត្រូវតែចាកចេញ។ ប្រ ទេសយើងក៏ដូចប្រទេសជិតខាងយើងក៏ដូចប្រទេសដ៏ទៃទៀ តក្នុងពិភពលោកគ្មាននរណាអនុញ្ញាតិនិងមិនទទួលយកបាន ទេ ក្នុងការរស់នៅបំពុលបរិស្ឋានបែបនេះ ហើយណាមួយប្រ ទេសយើងកាន់តែជឿនលឿន ទីក្រុងយើងកាន់តែស្រស់ស្អាត ដូចនេះយើងរួមគ្នាជួយសម្អាតទាំងលើគោកនិងលើទឹក ដើម្បីរស់នៅមានបរិស្ថានល្អ ផាសុខភាព និងដម្បីមុខមាត់ប្រទេស ជាតិយើងផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *