លោក ស៊ុន ចាន់ថុល សម្រេចបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនធ្វើផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញ បន្ទាប់ពីរកឃើញខ្វះបច្ចេកទេសក្នុងការស្ដារផ្លូវ ភ្នំពេញ: លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវជាតិលេខ ៣ ពី កំពត ទៅ វាលរេញ (ប្រវែងប្រហែលជា ៥៤ គីឡូម៉ែត្រ) បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះ ខ្វះបច្ចេកទេសក្នុងការស្តារផ្លូវឱ្យរឹងមាំ។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ ៣ (កំពត-វាលរេញ)នៅថ្ងៃទី ៥ ខែ មិថុនានេះ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានថ្លែងថា ទោះបីជាក្រុមហ៊ុនដេញថ្លៃ KCI បានស្តារ និងជួសជុលផ្លូវរួចហើយចំនួន ៣០ គីឡូវម៉ែត្រក្តី ក្នុងចំណោម ៥៤ គីឡូម៉ែត្រ ប៉ុន្តែលោកសង្កេតឃើញថា ផ្លូវមិនទាន់មានគុណភាពគ្រប់គ្រាន់នៅឡើយទេ។ លោកថា៖«ផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) មានការខូចខាត សង្កេតឃើញថា ផ្លូវដែលធ្វើរួចហើយខូចទៅវិញ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ»។ លោកបន្តថា៖ «រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូនដែលជាម្ចាស់គម្រោង ក៏ខ្ញុំផ្អាកគាត់លែងឱ្យគាត់កាន់គម្រោងនេះតទៅទៀត ក៏អញ្ជើញឯកឧត្តម រដ្ឋលេខាធិការថ្មី មកជួយមើលបន្ថែមផ្លូវដែលត្រូវជួសជុលបន្ត។ ចំណែក ២០គីឡូម៉ែត្រទៀត គឺយើងបញ្ឈប់គាត់ បញ្ចប់លែងឱ្យក្រុមហ៊ុននេះសាងសង់ទៀត»។ លោកបានគូសបញ្ជាក់ថា ទោះបីក្រសួង សម្រេចបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនដែលកាន់គម្រោងនេះក្តី ប៉ុន្តែក្រុមហ៊ុន នៅមានតួនាទីថែទាំផ្លូវដែលធ្វើរួចរាល់ចំនួន ៣៤ គីឡូរយៈ ៣ ឆ្នាំបន្តទៀត។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) ជាគម្រោងស្តារ ជួសជុល ថែទាំ ដោយប្រើថវិកា របស់ធនាគារពិភពលោក ដាក់ដេញថ្លៃទៅតាមគោលការណ៍ និង តម្រូវការរបស់ធនាគារពិភពលោក។ លោកថា៖ «ក្រុមហ៊ុនដាក់ដេញថ្លៃបាន តម្លៃជួសជុលថែទាំ ៣ ឆ្នាំ និងជួសជុល ២ ឆ្នាំ សរុបទៅ ៥ ឆ្នាំ តម្លៃ ៨ លានដុល្លារ។ ក្រោយពីបានចុះមកពិនិត្យច្រើនដងហើយ ឃើញថាកន្លែងមួយចំនួនត្រូវតែកែ អ៊ីចឹងយើងស្នើសុំទៅធនាគារពិភពលោក គេផ្តល់ ថវិកា ៨លាន អ៊ីចឹងសរុបទាំងអស់ផ្លូវនេះចំណាយអស់ ១៦ លានដុល្លារ»។ លោកបន្ថែមថា ផ្លូវដែលនៅសេសសល់ចំនួន ២០ គីឡូម៉ែត្រទៀត ត្រូវផ្ទេរមកក្រសួងជាអ្នកធ្វើបន្តជួសជុល ថែទាំ ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៧០ ម៉ឺនដុល្លារ។ លោកថា៖«ផ្លូវ ២០ គីឡូម៉ែត្រនេះយើងមិនធ្វើឡើងវិញទេ គ្រាន់តែចាក់មួយសន្ទាប់បណ្តោះអាសន្នឱ្យឡានធ្វើដំណើរបានរហូតដល់ខែ ១១ ឬ ១២ រង់ចាំសិក្សាឱ្យបានលម្អិត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងរកថវិកាត្រឹមត្រូវគ្រប់គ្រាន់ ទើបយើងធ្វើបានល្អ »៕pp Share this:TwitterFacebookLike this:Like Loading... Post navigation ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះ ចុះ បើក ទីតាំងចំនួន៣ ឱ្យដំណើរការ ចេញចូល ជាធម្មតា វិញ ក្រោយ បិទទ្ទប់ បណ្ដោះអាសន្ន !!! ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ករណីអំពើលួចកាត់ខ្សែភ្លេីង ក្រុងតាខ្មៅ ខេត្តកណ្តាល