លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង សំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ៤៦លានរៀលជូនគ្រួសារសពនគរបាលមរណៈ១១នាក់

រាជធានីភ្នំពេញ ៖ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាសរុប ៤៦លានរៀលត្រូវបានប្រគល់ជូនគ្រួសារសពមន្រ្តីនគរបាលមរណៈ១១នាក់ដែលទទួលមរណភាពដោយរោគាពាធ កាលពីកន្លងទៅនេះ ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃនិងកាត់បន្ថយការលំបាកនៅក្នុងតំណាក់កាលនៃការឆ្លងរាលដាលជំងឺឆ្លងកូវីដ១៩នៅក្នុងសហគមន៍រាជធានីភ្នំពេញ។ពិធីសំណេះ សំណាលនិងប្រគល់ថវិកាបានធ្វើនៅព្រឹកថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីលោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យបុគ្គលិក និងលោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យផែនការងារភស្ថុភារនិងហិរញ្ញវត្ថុ។ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ក៏បានសំណេះ សំណាលក្នុងនាមឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញសូមចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបាត់បង់នូវមន្រ្តីនគរបាលឆ្នើមមានស្នាដៃល្អដែលពួកគាត់ធ្លាប់បានលះបង់សព្វបែបយ៉ាងបំពេញ ភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាពស្ថិរភាពជូនប្រជាពលរដ្ឋនិងបានរួមចំណែក្នុងការចូលរួមគាំទ្រអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាំឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន។ ​លោកឧត្តមសេនីយ៍ស្នងការរងបានលើកឡើងទៀតថា នៅគ្រប់កាលៈទេសៈគឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺមិនបោះបង់ចោលគ្រួសារនគរបាលពាលីមរណៈនោះឡើយតែងយកចិត្តទុកដាក់ចំពោះបងប្អូនជានិច្ច។ជាពិសេសមន្រ្តីនគរបាល ក្រោមឱវាទដែលមានទុក្ខលំបាកខ្វះខាតក្នុងជីវភាពនិងមានបញ្ហាជម្ងឺរ៉ាំរ៉ៃក៏ដូចជារងគ្រោះដោយឧបទ្ទវហេតុណាមួយនៅពេលបំពេញភារកិច្ចថ្នាក់ដឹកនាំតែងតែចុះសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដើម្បីជាការលើកទឹកចិត្តនិងតបស្នងដែលបងប្អូនដែលបានលះបង់យ៉ាងចំពោះជាតិនិងមាតុភូមិ។ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ក៏បានលើកទឹកចិត្តឱ្យក្រុមគ្រួសារនគរបាលមរណៈខាងលើបន្តខិតខំប្រឹងប្រែងប្រកបមុខរបរដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរនិងបន្តចូលរួមគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសន្តិភាពឱ្យបានគង់វង្សនិងការអភិវឌ្ឍន៍ប្រទេសកម្ពុជា កាន់តែរីកចម្រើនទៅមុខសម្រាប់តដល់កូនចៅជំនាន់ក្រោយ។ ក្នុងតំណាក់កាលនេះក៏បានណែនាំពួកគាត់ត្រូវប្រុង ប្រយ័ត្នពីបញ្ហាជំងឺឆ្លងកូវីដ១៩នេះ គ្រប់ពេលវេលា​ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវវិធានការ៣ការពារ ៣កុំ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។ពីព្រោះជំងឺឆ្លងដ៏កាចសាហាវនេះនៅតែបន្តឆ្លងរាលដាលចូលក្នុងសហគមន៍និងបានផ្តាច់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់។ ​សូមបញ្ជាក់ថាគ្រួសារសពមន្រ្តីនគរបាលមរណៈទាំង១១នាក់ក្នុងនោះសពមន្រ្តីនគរបាលមរណៈ០៦នាក់ទទួលបានថវិកាក្នុង០១គ្រួសារ៦លានរៀល,សពភរិយារឺស្វាមីរបស់មន្រ្តីនគរបាលចំនួន០៥នាក់ដោយក្នុង០១គ្រួសារទទួលបានថវិកា២លានរៀល៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *