ភ្នំពេញ : លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ ទីតាំងផ្ទះផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី ។
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា ទៅទីតាំងខាងលើ ជាទីតាំងផ្ទះជួល និងមានមនុស្សស្នាក់អាស្រ័យ ដើម្បីធ្វើការបោសសំអាតផ្ទះប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរបាន ធ្វើការអប់រំណែនាំ អ្នកមើលថែទីតាំងខាងលើ ដោយមិន អនុញ្ញាតអោយមានកាជួបជុំគ្នា ប្រព្រឹត្តល្បែងស៊ីសង ឬ សែបគ្រឿងញៀន នោះទេ ។
ក្នុង ករណីអាជ្ញាធរខណ្ឌចុះត្រួតពិនិត្យម្តងទៀត ឃើញថាមានការលបលួចប្រព្រឹត្ត នោះអជ្ញាធរខណ្ឌ និងអនុវត្តវិធានការរដ្ឋបាល ដោយធ្វើការឃាត់ខ្លួមនុស្ស កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
https://www.rmn.asia