ស្នងការនគរបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង នឹងដំឡើងឋានន្តរស័ក្ក ដល់មន្ត្រីនគរបាលជាតិ

ស្នងការនគរបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង នឹងដំឡើងឋានន្តរស័ក្ក ដល់មន្ត្រីនគរបាលជាតិ ស្ទឹងត្រែង : ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ ដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំនួន១២រូប ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង អនុផែន នាយការិយាល័យ និងអធិការក្រុង/ស្រុកទាំង៦ ចូលរួមតាមប្រព័ន្ធវីដេអូហ្សូម (Video Zoom) ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ក៏បានជម្រុញឲ្យមានការសហការគ្នារវាងថ្នាក់នាយការិយាល័យថ្មីនិងមន្រ្តីក្រោមឱវាទ ត្រូវខិតខំប្រឹងប្រែងធ្វើការងារទៅតាមជំនាញរៀងៗខ្លួន គោរពតាមបទបញ្ជា ក៏ដូចជាការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងផងដែរ ៕ យើងរួមគ្នាប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *