ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដឹកនាំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យដំណើរការឈូសឆាយរៀបចំដីឡូតិ៍សម្រាប់ចាប់ឆ្នោតជូនបងប្អូនប្រជាពលរដ្ឋ នៅលើអតីតទីតាំងទំនាស់ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពេលក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី សហការជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យបានដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃតាមបែបឈ្នះឈ្នះ។

បងប្អូនប្រជាពលរដ្ឋបានសម្តែងការសាទរនិងភាពសប្បាយរីករាយជាខ្លាំងចំពោះការយកចិត្តទុកដាក់ និងយន្តការដោះស្រាយតាមបែបឈ្នះឈ្នះរបស់ក្រុមការងារតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

តាមការបញ្ជាក់របស់ក្រុមការងារបានឱ្យដឹងថា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ក្រុមការងារនឹងរៀបចំកម្មវិធីចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍ជូនបងប្អូនប្រជាពលរដ្ឋដែលទទួលយកការដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *