រទេះដេកត្រៀបត្រា​ បាត់ម្ចាស់ទៅណា?

ប៉ោយប៉ែត​៖ចាប់ពីថ្ងៃទីបិទច្រកព្រំដែនកម្ពុជាថៃដោយសារវិបត្តិកូវីត19(បិទថ្ងៃទី03/03/20)មករទះដឹកទំនិញជជុះដែលអ្នកស្រុកនេះនិយមហៅថាឆាលី​ បានសម្រាកយ៉ាងស្ងៀមស្ងាត់គ្មានសកម្មភាពអ្វីទាំងអស់។ បាត់អាជីពអស់មុខរបរមិនដឹងជាម្ចាស់វាកំពុងជួបប្រទះជីវភាពបែបណាទេ? ។ សម្រាប់ម្ចាស់រទេះទាំងអស់នេះ​ បេីរទេះវិលកង់មានសកម្មភាពនោះពួកគាត់នឹងមានអង្ករក្នុងធុងមានលុយចិញ្ចឹមគ្រួសារ​ តែបេីរទេះដេកស្ងៀម​ ពិតជាក្រៀមក្រពះហេីយ។
សង្ឃឹមថាវិធានការណ៌៣ការពារ​ ៣កុំ​ និងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយស័្មគ្រចិត្តដែលប្រមុខរាជរដ្ឋាភិបាលលោកខិតខំរាល់ថ្ងៃនេះ​ នឹងអាចធ្វេីឲ្យរោគរាតត្បាតចង្រៃរលាយបាត់អស់ពីសហគមន៌​ ហេីយអាចធ្វេីឲ្យច្រកទ្វារអន្តរជាតិនានាបេីកដំណេីរការវិលមករកប្រក្រតីភាពដូចដេីមវិញ​ រទេះទាំងអស់នេះក៏នឹងមានសកម្មភាពដូចមុន​ ជីវភាពម្ចាស់វាក៏បានធូរធារជួយស្ដារសេដ្ឋកិច្ចគ្រួសារក៏ដូចសេដ្ឋកិច្ចជាតិឲ្យរីកចម្រេីនឈានឡេីងជាមិនខាន។
៣ការពារ​ ៣កុំ​ ជាបាលីមន្តអាគមដ៏សាកសិទ្ធអាចជួយចៀសផុតពីកូវីត19បាន​ តែកុំភ្លេចអនុវត្តតាមផង​ បេីត្រឹមតែសូត្រហេីយមិនអនុវត្តតាមក៏គ្មានប្រសិទ្ធិភាពដែរ​ ។ (អក្ខរា០២)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *