លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងបំពាក់អនន្តរសកិ្ត ជូនមន្ត្រីនគរបាលជាតិនៃស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ពិធីនេះប្រព្រឹត្តទៅនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ​ ទិត វិសិដ្ឋ ស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង, លោកវរសេនីយ៍ឯក សឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង , លោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យបុគ្គលិក, លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល , លោកហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង, លោក លោកស្រីអធិការរង លោកនាយ នាយរងផ្នែក ព្រមទាំងមន្ត្រីចំណុះអធិការខណ្ឌបឹងកេងកងផងដែរ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី បានពាំនាំមតិផ្តាំផ្ញើររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កងកម្លាំងចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ដែលបានខិតខំបំពេញភារកិច្ច បម្រើប្រទេសជាតិ​ បម្រេីប្រជាពលរដ្ឋ​ បម្រេីអង្គភាពនាពេលកន្លងមក ជាពិសេសសូមប្រកាន់ខ្ជាប់នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកុំភ្លេចអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល និង ធ្វើអនាម័យឲ្យបានល្អ ដើម្បីការពារ​ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *