បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហើយប្រើអំពើហិង្សានៅក្នុងគ្រួសារនិងអ្នកជិតខាងត្រូវបានសមត្ថកិច្ចក្របួចបាន ខេត្តបន្ទាយមានជ័យ : បុរសខ្លាំងម្នាក់ឲតែបានសេពគ្រឿងញៀន មកដល់ផ្ទះវាយធ្វើបាប នឹងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ គ្មានសល់ ត្រូវបានកងរាជអាវុធហត្ថ ក្រុងសេរីសោភ័ណ្ឌ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ចុះឃាត់ខ្លួនភ្លាមៗ ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារ បុរសដែលប្រើប្រាស់គ្រឿងញៀននេះមានឈ្មោះ សិទ្ធិ ដាក់រ៉ានី ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២៨ ខែមិថុនាឆ្នាំ២០២១ បញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ផងដែរថា ខារ៉ាអូខេបានសួរនាំរួចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេសព្វថ្ងៃគិតតែពីដើររកទិញថ្នាំញៀនដើម្បីជក់ជារៀងរាល់ថ្ងៃ។ហើយនៅក្នុងថ្ងៃកើតហេតុខ្លួនមកពីជក់ថ្នាំញៀនវិញមកដល់ផ្ទះខឹង ខឹងនឹងប្អូនយ៉ាងខ្លាំងក៏បានដុតបំផ្លាញសម្ភារៈក្នុងផ្ទះច្រើនដងមានដូចជាទូរទស្សន៍និងសំភារៈផ្សេងៗទៀតខ្ទេចអស់។លោកវីរៈសេនីយ៍ឯក ម៉ែន ភិរម្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនការងារយុត្តិធម៌បានបញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី នោម បុិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងនោះមានការសម្រួលពី លោកកើតវណ្ណារ៉េត ព្រះរាជអាជ្ញាសាលាដំបូងខេត្តផងដែរ ជាន់សង្ស័យត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ហើយនៅព្រឹកថ្ងៃចន្ទ ទី ខែមិថុនាឆ្នាំ ២០២១នេះ ៕ Share this:TwitterFacebookLike this:Like Loading... Post navigation សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២១ )។ ឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនិងបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់