មនុស្សស្រីប្រុស៦នាក់ត្រូវកម្លាំងនគរបាលក្រុងបៃ៉លិនឃាត់ខ្លួនព្រមទាំងវត្ថុតាងជាច្រើន

ក្រោម ការដឹកនាំ និងចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទល់មុខរោងចក្រចិន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់,ស្រី០៣នាក់ និងដកហូតវត្ថុតាងសរុបរួមមានៈ
១/-ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន២៧កញ្ចប់(ក្នុងនោះធំ១៣កញ្ចប់)
២/-ថ្នាំញៀនប្រភេទWYពណ៌ក្រហមចំនួន៣៣៩គ្រាប់
៣/-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
៤/-ទូរសព្ទ័ចំនួន០៧គ្រឿង
៥/-ថង់ប្លាស្ទិចចំនួន០២ដុំ
៦/-ដែកកេះចំនួន០៥ដើម
៧/-ដបសម្រាប់ជក់គ្រឿងញៀនចំនួន០១
៨/-កាំភ្លើងច្នៃចំនួន០២ដើម ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
