ក្រុមការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យ វាយតម្លៃ សកម្មភាពការងារតាមបណ្តា អង្គភាពចំណុះកងពល

ខេត្តបន្ទាយមានជ័យ :ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ប៉ែន ចន្ធី នាយសេនាធិការរង កងពលតូចថ្មើរជើងលេខ៥១ និងជាប្រធានក្រុមការងារ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ រួមជាមួយក្រុមការងារ ចុះត្រួតពិនិត្យសកម្មភាពតាមបណ្តាអង្គភាពចំណុះ កងកម្លាំងកំពុងឈរជើងទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ និងការលួចឆ្លងដែនដោយខុសច្បាប់តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា អនុវត្តតាមផែនការ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីរក្សាបាននូវវឌ្ឍនភាពអង្គភាពប្រកបដោយចីរភាព និងជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃ សុខុមាលភាព និងសេចក្តីត្រូវការចាំបាច់ កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ដោយក្រុមការងារ បានធ្វើការប្រជុំផ្សព្វផ្សាយផែនការ និងចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង តាមបណ្តាអង្គភាព រួមមានអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ និងអង្គភាពចំណុះទីបញ្ជាការ កងពល។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ប៉ែន ចន្ធី បានកោតសរសើរគ្រប់បណ្តាអង្គភាពដែលបានខិតខំអនុវត្តតាម ផែនការដែលថ្នាក់លើដាក់ចុះ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងនោះចំពោះការងារបង្កបង្កើនផល និងចញ្ចឹមសត្វ បានផ្គត់ផ្គង់ដល់កម្លាំងជួរមុខ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ ធានាបាននូវការហូបគ្រប់គ្រាន់ ឆ្ងាញ់ និងសុវត្ថិភាពជូនកងទ័ព។
ឆ្លៀតក្នុងឱកាសត្រួតពិនិត្យ លោកប្រធានក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងបានអប់រំផ្សព្វផ្សាយ វិធានការចំាបាច់មួយចំនួន ក្នុងការទប់ស្កាត់ការលួចនាំពលករឆ្លងដែនចេញ-ចូលដោយខុសច្បាប់ ដល់កងកម្លាំងជួរមុខ និងសូមបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ ធានាបានកុំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលអង្កភាព និងក្រុមគ្រួសារ ឬសហគមន៍៕
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *