ស្នងការនគរបាលខេត្តកំពត បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ឯក គី ធឿន នាយការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន

ខេត្តកំពត៖ ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក គី ធឿន នាយការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការនគរបាលខេត្តកំពត និងបាននាំយកថវិការសរុបចំនួន ៧.០០០.០០០៛ (ប្រាំពីរលានរៀល) ក្នុងនោះថវិការសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛(ប្រាំមួយលានរៀល)
និងថវិការលោកឧត្តមសនីយ៍ទោស្នងការចំនួន ១.០០០.០០០៛ (មួយលានរៀល) ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន អង្ករ ២ប៉ាវ(ស្មើ១០០គីឡូ) មី២កេស ទឹកសុទ្ធចំនួន ៥កេស ភេសជ្ជៈ៣កេស ជូនគ្រួសារសព នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ឡុង គីម បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ​ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីលោកឧត្តមសេនីយ៍ទោស្នងការ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *