រថយន្តធន់ធំមួយគ្រឿងដឹកអង្កររាប់តោនរ៉េចង្កូតធ្លាក់ចូលប្រឡាយក្នុងភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ

ភ្នំពេញ : មានហេតុការណ៍មួយបានកើតឡើងនាវេលាម៉ោង3ទៀបភ្លឺ ឈានចូលថ្ងៃទី13ខែសីហា ឆ្នាំ2021 នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។បើតាមសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៏បានអោយដឹងថា នៅវេលាម៉ោង3ទៀបភ្លឺមានរថយន្តយីដុបមួយគ្រឿងដែលសណ្ដោងកន្ទុយរម៉កពាក់ផ្លាកលេខ 4A .0114 បានដឹកអង្កតាមបណ្តោយផ្លូវជាតិលេខ5 ទិសខាងជើងដើម្បីចូលមកក្នុងទីក្រុងភ្នំពេញ ក៌ប៉ុន្តែមកដល់ចំណុចកើតហេតុស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ រថយន្តបានរេចង្កូតធ្លាក់ចូលប្រលាយទឹកស្អុយ បណ្តាលអោយរថយន្តក្រលាប់ផ្ងារជើង ហើយចាក់អង្កចូលក្នុងប្រលាយទឹកស្អុយទៅ។នៅក្នុងហេតុកាណ៏នេះដែលពំុបណ្តាលអោយនរណាម្នាក់មានគ្រោះថ្នាក់នោះទេ ហើយអ្នកបើកនឹងអ្នករួមដំណើរពីរនាក់ទៀតបានរត់គេចខ្លួនបាត់។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចជំនាញក៍បានចុះមកដល់កន្លែងហេតុ ផងដែរ។ដោយ:អក្ខរា៣៩

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕