Month: October 2024

មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ នាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់!

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានឧបត្ថម្ភអំណោយជូនដល់គ្រួសារលោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់ ក្នុងរួមមាន ៖ ១.បាននាំយកថវិកា រួមជាមួយ អង្ករ ០៣ការុង, ភេសជ្ជៈចម្រុះចំនួន ០៦កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី…

គំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ប្រទេសចិនបានក្លាយជាយន្តការដ៏សំខាន់នៃភាពរស់រវើកលើទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជននិងប្រជាជនដែលពិភពលោកកាន់តែមានសេចក្តីរីករាយដោយអាចកត់សម្គាល់ឃើញថា សកម្មភាពជាច្រើនដែលបានផ្តួចផ្តើមដោយប្រទេសចិនតាមរយៈការផ្លាស់ប្តូររវាងប្រជាជន គឺកំពុងប្រែក្លាយក្រុមប្រទេស BRICS ឲ្យទៅជាគំរូនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ

នៅឆ្នាំ២០២៤នេះ ប្រទេសចិនបានធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែធំជាងមុនរវាងប្រជាជននៃក្រុមប្រទេសBRICS ហើយតាមរយៈសុខដុមនីយកម្មរវាងប្រជាជាតិនៃក្រុមប្រទេស BRICS ពិភពលោកពិតជាអាចវាយតម្លៃរួមគ្នាថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមប្រទេសBRICSដែលមានប្រទេសចិនជាអ្នកផ្តួចផ្តើម ពិតជាសកម្មភាពដែលជំរុញឱ្យមនុស្សជាតិចូលរួមប្រកៀកស្មាគ្នា និងលើកទឹកចិត្ត ដល់ប្រទេសនានាសហការជាមួយក្រុមប្រទេស BRICS លើការផ្លាស់ប្តូរយ៉ាងរស់រវើកនូវវប្បធម៌ចម្រុះរបស់មនុស្សជាតិ។ ប្រទេសចិនយល់ច្បាស់ណាស់ថា «មានតែការមើលថែទាំដោយយកចិត្តទុកដាក់ប៉ុណ្ណោះទេ ទើបអាចធ្វើឲ្យដើមឈើនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេស​BRICS​បាន​រីកធំធាត់»។ ដូចទៅនឹងសកម្មភាពជាក់ស្តែងដែលប្រទេសចិនបាននិងកំពុងអនុវត្តទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី ប្រទេសចិនចាត់ទុកការបង្កើនការផ្លាស់ប្តូររវាងប្រជាជន រំលេចឱ្យឃើញកាន់តែច្បាស់ពីស្មារតីនៃភាពជាដៃគូសហការដែលជ្រោមជ្រែងដោយក្រុមប្រទេស BRICS និងជាបុព្វហេតុដ៏សក្ដិសមសម្រាប់មនុស្សជាតិដែលសមស្របទៅនឹងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុមប្រទេស…

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំងមួយកន្លែង អគារដ៏ធំស្គឹមស្កៃ តាមបណ្ដោយផ្លូវជាតិលេខ៣ នៅ ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឃាត់ខ្លួនជនបរទេសជាង១,០០០នាក់

ខេត្តកំពង់ស្ពឺ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងមួយកន្លែង ស្ថិតក្នុងភូមិដើមអង្គ្រង ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សេចក្ដីរាយការណ៍ពីកន្លែងប្រតិបត្តិការបានឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលជំនាញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក…

បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនតាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )

    សហគ្រាសចំនួនលើសពី ៣ ម៉ឺនសហគ្រាសបានចូលរួមក្នុងការតាំងពិព័រណ៍នៅនឹងកន្លែង ផលិតផលថ្មីចំនួនលើសពី ១ លានត្រូវបានដាក់តាំងបង្ហាញ ហើយអ្នកបញ្ជាទិញនៅក្រៅប្រទេសចំនួនប្រហែល ១៥ សែននាក់បានចុះឈ្មោះក្នុងបញ្ជីទុកជាមុន ។ល។ ក្នុងនាមជា”កញ្ចក់”ឆ្លុះបញ្ចាំងពីពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )លើកទី ១៣៦ ដែលកំពុងធ្វើឡើងមានប្រជាប្រិយភាពយ៉ាងខ្លាំង ។    ពិព័រណ៍លើកនេះបានរៀបចំឡើងដោយចែកជាបីដំណាក់កាលនៅទីក្រុងក្វាងចូវពីថ្ងៃទី ១៥…

តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?

បច្ចុប្បន្ន ប្រទេសនានាបាននិងកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងអំឡុងពេលមួយសតវត្សរ៍ មិនថាវិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នា ឬភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់ពិភពលោកក្តី គឺសុទ្ធតែបាននាំមកនូវផលប៉ះពាល់និងបញ្ហាប្រឈមខ្លាំងចំពោះសង្គមមនុស្សជាតិ ជាពិសេសប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អាស្រ័យហេតុនេះ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសរវាងប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ ក្នុងនោះ យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក…

អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិន៖ ម្ហូបអាហារជាចំណែកមួយសំខាន់ទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា

ភ្នំពេញ៖លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា៖ ម្ហូបអាហារជាចំណែកមួយសំខាន់ក្នុងការទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន ខណៈដែលទំទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ជាប្រចាំហើយបានឈានដល់កម្រិតកំពូល។ លោកបណ្ឌិត ជា មុនីឫទ្ធិ មានប្រសាសន៍ថា ម្ហូបអាហារគឺជាអត្តសញ្ញាណមួយសម្គាល់ជាតិសាសន៍ ដោយឡែកម្ហូបចិនមានភាពល្បីរន្ទឺ ដោយសារចំនួនប្រជាជនច្រើន និងមានភាពចម្រុះគ្នា ដែលនាំឱ្យក្លាយជាភាពទាក់ទាញមួយនៅលើពិភពលោក ហើយម្ហូបចិនត្រូវសរុបបញ្ចូលគ្នាជាលក្ខណៈពិសេស៨តំបន់។ លោកបណ្ឌិតបញ្ជាក់ថា ម្ហូបចិនទាំង៨តំបន់នេះសុទ្ធមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលក្លាយជាភាពទាក់ទាញដល់ខ្លាំងដល់ទេសចរ និងវិនិយោគិនចិនមកទស្សនានៅកម្ពុជា…

ការស្ទង់មតិ CGTN |ប្រទេស BRICS អំពាវនាវឱ្យមានការផ្លាស់ប្តូរអភិបាលកិច្ច តម្រិះប្រាជ្ញារបស់ចិនធ្វើឱ្យ”ស្លាក”នៃកិច្ចសហប្រតិបត្តិការភ្លឺឡើង

“ការងើបឡើងជាសមូហភាពនៃប្រទេសទីផ្សារកំពុងរីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ដែលតំណាងដោយប្រទេស BRICS គឺជាការផ្លាស់ប្តូរជាមូលដ្ឋាននៃផែនទីពិភពលោក” ។ដូចដែលលោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ប្រទេស BRICS ដែលជាកម្លាំងវិជ្ជមានស្ថិរភាពនិងបរិសុទ្ធកំពុងរីកចម្រើន។ ការស្ទង់មតិកម្រងសំណួរដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថាននីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន តាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិ New Era ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ១៦៣៤…

ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ បានកាន់តែកើនឡើងៗ ក្នុងខេត្តសៀមរាប អត់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាប

ខេត្តសៀមរាប៖ មានប្រភពរាយការណ៍មកថា មានទីតាំងលេងល្បែងស៊ីសងជល់មាន់និងឡូតូ តាមប្រព័ន្ធអនឡាញ(ដុះស្លែជាច្រើនកន្លែងក្នុងខេត្តសៀមរាប ) បានបើកលេងយ៉ាងអនាធិបតេយ្យជាយូរខែ ឆ្នាំ មកហើយ ដោយឡែកសមត្ថកិច្ចមន្ត្រីជំនាញ ហាក់បីដូចជាពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំង​ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ទាំងនេះ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។ ប្រភពដដែលបានបន្តទៀតថា ម្ចាស់បនល្បែង មាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ…

បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក

ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលា កិច្ចជំនួបរវសងថ្នាក់ដឹកនាំនៃប្រទេសBRICSលើកទី១៦នឹងបើកធ្វើនៅទីក្រុងKazanប្រទេសរុស្ស៊ី លោកXi Jinpingប្រធានរដ្ឋចិននឹងចូលរួមកិច្ចជំនួបលើកនេះតបតាមការអញ្ជើញ។ នេះជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីបណ្តាប្រទេសBRICSសម្រេចបាននូវការបន្ថែមចំនួនរដ្ឋសមាជិកជាប្រវត្តិសាស្ត្រមក ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់”កិច្ចសហប្រតិបត្តិការរវាងមហាBRICS”ផងដែរ។ ដល់ពេលនោះ មេដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិចំនួនជាង៣០នឹងពិគ្រោះពិភាក្សារួមគ្នាអំពីផែនការគោលស្តពីការធ្វើកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ក្នុងបរិបទអន្តរជាតិដែលមានភាពប្រែប្រួលនិងច្របូកច្របល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្នតើហេតុអ្វីបានជា”BRICS”ទទួលបានការស្វាគមន៍កាន់តែខ្លាំងឡើងៗ?លោក Kirill Babaevប្រធានវិទ្យាស្ថានស្រាវជ្រាវចិននិងអាស៊ីសម័យទំនើបរបស់បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានលើកឡើងថា កាលពីដើម យន្តការសហប្រតិបត្តិការរវាងប្រទេសBRICS គឺបង្កើតឡើងក្នុងនាមជាឧបករណ៍សម្របសម្រួលរវាងរដ្ឋសមាជិក ឥឡូវនេះវាបានក្លាយជានិមិត្តសញ្ញានៃចក្ខុវិស័យថ្មីនាពេលអនាគតរបស់មនុស្សជាតិដែលតំណាងឱ្យក្ដីសង្ឃឹមរបស់ប្រជាជនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយយុត្តិធម៌។ ប្រទេសចិន គឺជាអ្នកជំរុញដ៏សំខាន់មួយក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីនានា”។ ពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងបម្រែបម្រួលយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានក្នុងមួយសតវត្សកន្លងមក។ មួយផ្នែក…

ការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់ចិននឹងជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល

ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងកំណើនយឺត ការរីករាលដាលនៃភ្លើងសង្គ្រាម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ  ប្រទេសចិននៅតែបន្តខិតខំរិះរកមធ្យោបាយ និងដាក់ចេញនូវវិធានការថ្មីៗជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ។ ចំណុចលេចធ្លោមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិភាគ និងសារព័ត៌មានអន្តរជាតិ នោះគឺការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់រដ្ឋាភិបាលចិន ដែលមានគោលដៅចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល។ តាមរយៈវិធានការនេះ រដ្ឋាភិបាលចិននឹងកាត់បន្ថយអត្រាការប្រាក់គោលសម្រាប់កម្ចីដែលមានការដាក់បញ្ចាំអចលនទ្រព្យ និងកាត់បន្ថយអត្រាសាច់ប្រាក់តំកល់ជាកំហិត នៅតាមធនាគារចិន ពី…