មេការដេប៉ូស្តុកឈើមួយកន្លែងបានប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់ ពីបទកំហែងយក នៅស្រុកត្បែងមានជ័យ…!!! មេការដេប៉ូស្តុកឈើមួយកន្លែងបានប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់ ពីបទកំហែងយក នៅស្រុកត្បែងមានជ័យ…!!!ខេត្តព្រះវិហារ÷ ច្បាប់អំពើពុករលួយអ្នកសូកនិងអ្នកទទួលមានទោសដូចគ្នា បើគ្មានបទល្មើសទេចុះហេតុអ្វីបានត្រូវចរចាឲ្យលុយអ្នកសារព័ត៌មានម្នាក់ៗចំនួន ៥០ដុល្លារទៅវិញ។ សមត្ថកិច្ចគួរតែចាប់ក្រុមអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មព្រៃឈើមុនអ្នកសារព័ត៌មាន ខ្ញុំមិនកាន់ជើងទេ ក៏ប៉ុន្តែសមត្ថកិច្ចមួយចំនួនតូចហាក់មានភាពអយុត្តិធម៌និងកំពុងគំរាមកំហែងទៅលើវិស័យសារព័ត៌មានទៅវិញ។ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនអ្នកសាពត័មានចំនួន៨នាក់ ពាក់ពន្ឋ័បទកំហែងយកលុយ ពីឈ្មោះហុឹម ឆេងហ៊ាន ដែលជាមេការដេប៉ូស្តុបឈើ១កន្លែងនៅចំនុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។យោងតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថា អ្នកសារពត៌មានដែលត្រូវចាប់ខ្លួនមាន.ទី១ ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាពត័មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី ។ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាពត័មាន មានទីលំនៅភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។ទី៣ ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាពត័មាន មានទីលំនៅភូមិ ព្រៃខ្លា ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង ។ទី៤ ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាពត័មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ ។ទី៥ ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាពត័មាន ។ទី៦ ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាពត័មាន អ្នកទាំងពីរស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។ទី៧ ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាពត័មាន ទី៨ ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាពត័មាន ទាំងពីនាក់រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ក្នុងនោះសមត្ថកិច្ចដកហូត រថយន្តចំនួន ៤គ្រឿង បណ្ណ័ពត័មានចំនួន៨សន្លឹក ទូរសព្ទ័ដៃចំនួន១៨គ្រឿង នឹងសម្ភារៈឯកសារ ខ្សែករនឹងថវិការមួយចំនួនធំទៀត ។មូលហេតុនៃការឃាត់ខ្លួនអ្នកសាពត័មានខាងលើសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា÷គឺឈ្មោះហុឹម ឆេងហ៊ាន ជាមេការដេប៉ូស្តុបបទល្មើសឈើបានប្តឹងមកសមត្ថកិច្ចថាមាន ក្រុមអ្នកសារព័ត៍មាន ៨នាក់មកកំហែងទាលុយខ្លួនដែលជាមេការដេប៉ូស្តុបបទល្មើសឈើក្នុងម្នាក់ចំនួន១០០$ តែឈ្មោះហុឹម ឆេងហ៊ាន ដែលជាមេការដេប៉ូស្តុបបទល្មើសឈើ ឲ្យក្នុងម្នាក់៥០$ អ្នកសារព័ត៌មានមិនព្រម ឈានដល់ប្តឹងសមត្ថកិច្ចតែម្តង ។ពាក់ពន្ឋ័និងការឃាត់ខ្លួនអ្នកសារព័ត៍មាននេះដែរ នៅមិនដឹងពីវាសនារបស់អ្នកសារព័ត៍ទាំង៨នាក់អាចគេចផុតពីការចោទប្រកាន់របស់លោកព្រះរាជអាជ្ញាតុលាការឬយ៉ាងណានោះទេ ?! ខណៈនៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ការិយាលយ័ជំនាញបានរៀបចំឯកសារនឹងបញ្ចូនអ្នកសារព័ត៌មានទាំង៨នាក់ទៅតុលាការហើយ ។មហាជនរងចាំមើលថាតើអ្នកសារព័ត៌មានជាប់ចោទពីបទកំហែងយកលុយពីមេការកាងដេប៉ូស្តុប់បទល្មើសឈើនិងទៅជាយ៉ាងណា?រឿងរ៉ាវខាងលើធ្វើឱ្យមហាជនកាន់តែឆ្ងល់ហេតុអ្វីសមត្ថកិច្ចមកដល់ទីតាំងដេប៉ូស្តុបបទល្មើសឈើហើយបែរជាចាប់អ្នកសារព័ត៌មាននិងចោទប្រកាន់ពីបទកំហែងយកលុយពីដេប៉ូស្តុបបទល្មើសឈើទៅវិញ?ឬក៏សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទទួលបានប្រយោជន៍ពីដេប៉ូស្តុបឈើនោះដែរនេះជាការបំបាក់ស្មារតីអ្នកសារព័ត៌មាន។ជាចុងក្រោយបងប្អូនអ្នកសារព័ត៌មានទាំង៨នាក់ដែលត្រូវចាប់ខ្លួនក៏ដូចជាអ្នកសារព័ត៌មានទាំងអស់សូមគោរពនិងសូមអំពាវនាវចំពោះ ឯកឧត្តម កើន រឹត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើ ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកប្រឆាំងអំពើពុករលួយ សូមមេត្តាបើការស៊ើបអង្កេត ស្រាវជ្រាវលើករណីការចាប់ខ្លួនអ្នកសារព័ត៌មានទាំង៨នាក់ផងទាន៕Pou Noy Sros Share this:TwitterFacebookLike this:Like Loading... Post navigation ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ករណីអំពើលួចកាត់ខ្សែភ្លេីង ក្រុងតាខ្មៅ ខេត្តកណ្តាល ពលករខ្មែរ២នាក់ ដែលត្រលប់មកពីប្រទេសថៃ ត្រូវទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២