ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
ករណីអំពើលួចកាត់ខ្សែភ្លេីង ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល​៖ ថ្ងៃចន្ទ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសក័រាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១មានករណីអំពើលួច (កាត់ខ្សៃភ្លើង)វេលាម៉ោង០២និង៣០នាទីចំណុចតាមផ្លូវសួនច្បារមាត់ទន្លេភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ជនសង្ស័យ០២នាក់៖ ១/–ឈ្មោះ សុះ អាកាសាក់ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិព្រែតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។២/–ឈ្មោះ គង់ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។វត្ថុតាងចាប់យក៖១/–ដង្កាប់កាត់ខ្សៃភ្លើង ចំនួន២(របស់ជនសង្ស័យ)។២/–ខ្សៃភ្លើងចំនួន២ដុំ ។៣/–ម៉ូតូមួយគ្រឿងម៉ាក Honda c125 សេរី២០១៨ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ ១GR៣៥៣៥ (របស់ជនសង្ស័យ)។កាលពីវេលាកើតហេតុខាងលើ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយិ៍ត្រី ពៅ បារមីអធិការរងទទួលការងារយុត្តិធម៍ បានដឹកនាំកម្លាំងល្បាតមកដល់ចំណុចសួនច្បារមាត់ទន្លេតាខ្មៅ និងជុំវិញតារាងបាល់ទាត់ខេត្ត ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ខាងលើ បាននាំគ្នាជិះម៉ូតូមកឈប់ ហើយនាំគ្នាកាត់យកខ្សៃភ្លើងរបស់សាធារណ ដែលដាក់រាយតាមផ្លូវ បានចំនួន២ដុំហើយកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួន ព្រមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីតែម្តង។តាមការសាកសួរជនសង្ស័យទាំង២នាក់ បានឆ្លើយថា ទើបតែប្រព្រឹតលើកទី១នេះទេ ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *