អ្នកលក់ឡេអនឡាញម្នាក់ ផ្សាយលក់តាមបណ្តាញសង្គម តែងតែប្រើសម្តីបែបក្តៅសាច់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ភ្នំពេញ៖ អ្នកលក់ឡេអនឡាញស្រស់ស្អាតម្នាក់ ដែលតែងតែធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គម ហើយចូលចិត្តប្រើសម្តីបែបក្តៅសាច់ ត្រូវបានកម្លាំងជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍រដ្ឋបាលចោចៅ១ បានចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ សៀន សូលក្ខិណា ហៅប៉ុប ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ផេក Madam Chorda មានស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្នាក់នៅផ្ទះជួលលេខ៧៥សេ ផ្លូវលេខ២ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។របាយការណ៍ដដែល បន្តថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១១៣ អ.យ.ក របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។បន្ទាប់ពីឃាត់ខ្លួនស្ត្រីជនសង្ស័យ ក៏បាននិយាយសារភាពថា៖ ខ្លួនជាម្ចាស់គណនីផេកហ្វេសប៊ុក ម៉ាដាមឆដា (Madam Chorda) ពិតប្រាកដមែន និងបានផ្សាយលក់ផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុនមួយ តាំងពីអំឡុងឆ្នាំ២០១៨ ជាកម្មសិទ្ធិរបស់បងស្រីខ្លួន ដោយមានប្តីជាជនជាតិថៃ ដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ហើយរាល់ពេលផ្សាយផ្ទាល់លក់ផលិតផល លើបណ្តាញសង្គមម្តងៗ មានភ្ញៀវប្រមាណពី៤០ ទៅ៥០នាក់ បានទាក់ទងទិញ ហើយកំឡុងពេលនោះខ្លួនបាននិយាយលេងសើចជាមួយភ្ញៀវ ដោយប្រើពាក្យអាសអាភាស ពិតមែន ។ដោយយោងតាមរូបភាពជាក់ស្ដែង និងការឆ្លេីយសារភាពរបស់ខ្លួន កម្លាំងជំនាញ បាននាំខ្លួនស្រ្តីរូបនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ប្រភពនគរវត្ត Share this:TwitterFacebookLike this:Like Loading... Post navigation ស្តីពីករណីឃាតកម្ម(ប្រើកាំបិតបុ័ងតោដេញកាប់បណ្តាលឲ្យម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់) កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ដែលនឹងដឹកមកដល់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ