កម្ពុជានិងពិភពលោកសំដែងកង្វល់យ៉ាងខ្លាំងពីវីរុសកូវិដ១៩(អាល់ហ្វា)បានបន្តបំប្លែងខ្លួនថ្មីទៀត ទៅជាប្រភេទ E484K អាចទៅកាត់ផ្តាច់នូវប្រព័ន្ធភាពសុំារបស់មនុស្សភ្នំពេញ : លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មកដល់ពេល នេះ គេសង្កេតឃើញថាមានវីរុសកូវីដ១៩នេះ បានរាត ត្បាតនៅលើសកលលោក ដែលប្រភេទអាល់ហ្វា ត្រូវបានគេរកឃើញបន្តទៀត នូវការបំប្លែងខ្លួនរបស់វាទៅជាប្រភេទ E484K ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភខ្លាំង ដោយអ្នកវិទ្យាសាស្រ្តមានការសង្ស័យ ប្រភេទវីរុសនេះ អាចទៅកាត់ផ្តាច់ឬ ធ្វើដំណើរឆ្លងកាត់បាន ទៅនឹងប្រព័ន្ធភាពសុំារបស់មនុស្ស។លោកជំទាវបញ្ជាក់ថា ដោយសារវីរុសបំប្លែងថ្មីប្រភេទ E484K នេះ ទើបមានការអំពាវ នាវឱ្យបណ្តាប្រទេសទាំងអស់ ត្រូវខិតខំទប់ស្កាត់ ធ្វើយ៉ាង ណាកុំឱ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំ ទូលាយ នឹងធ្វើឱ្យវីរុសនេះមានលទ្ធភាព ក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈ ដែលពពួកអាល់ហ្វាបានចរាចរណ៍ ១៨២ប្រទេសទៅហើយនៅលើសកលលោក។ វីរុសដែលបំប្លែងថ្មីនេះ យើងសង្កេតឃើញថាវា បានធ្វើឱ្យមានការប៉ះពាល់ទៅ ដល់សួត យើងយ៉ាងធ្ងន់ធ្ងរ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រក៏គេសង្កេតឃើញបែបនេះដែរ ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា វីរុសកូវីដ ១៩ ប្រភេទបំប្លែងថ្មីនៅក្នុងប្រទេសកម្ពុជា មានអាល់ហ្វានិងដែលតា ខណៈដែលវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពីអាល់ហ្វា មិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែទាមទារឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន៕