សមត្ថកិច្ចខណ្ឌសែនសុខបានចុះបង្ក្រាបទីតាំងភោជនីយដ្ឋានសំណាងពន្លឺថ្មី ដែលបានប្រមូលផ្ដុំទទួលទានគ្រឿងស្រវឹង
ភ្នំពេញ : នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកម្លាំងចុះបង្រាបទីតាំងភោជនីយដ្ឋាន សំណាងពពន្លឺថ្មី លួចបេីកទទួលភ្ញៀវអោយចូលមកទទួលទានគ្រឿងស្រវឹង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៩៤៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ដោយម្ចាស់ទីតាំងខាងលើដែលបានអនុវត្តផ្ទុយនឹងលិខិតប្រកាសលេខ២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ និងលិខិតប្រកាសលេខ២៥៩/២១សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ច គណៈបញ្ចការឯកភាពខណ្ឌសែនសុខ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន០៧នាក់ ក្នុងនោះស្រី០៤នាក់ បច្ចុប្បន្នបាននាំខ្លួនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌសែនសុន ដេីម្បីអនុវត្តតាមនិតីវិធី៕