លោកឧត្តមសេនីយ៍​ទោ ឯម កុសល សស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ជូន​ ថវិកា​ ម៉ាស់​ អាល់កុល​ ពី​ ឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​

ខេត្តកំពង់ចាម​ : នៅថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានទទួលអំណោយពី​រដ្ឋបាលខេត្តកំពង់ចាម​ នូវ​ថវិកាចំនួន​ ១០,០០០,០០០​ រៀល​ អាល់កុលចំនួន​០៥កាន​ (០១កាន​ ៣០លីត្រ)​ ម៉ាស់ចំនួន០៨កេសធំ​ (ស្មេី២ម៉ឺនសន្លឹក)​ ដើម្បីបម្រើលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ដែលកំពុងមានការឆ្លងរាលដាលចូលក្នុងសហគមន៍គួរឱ្យព្រួយបារម្ភ ។

កម្មវិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព​ ​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ និងមានការចូលរួមពីសំណាក់៖​ ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ លោកជំទាវ​ សមាជិកក្រុម​ប្រឹក្សាខេត្ត​ ឯកឧត្ដម​ លោកជំទាវ​ អភិបាលរងខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ មន្រ្តីរាជការ​ថ្នាក់ខេត្ត​ និងលោក-លោកស្រី​ សមាជិកសមាជិកាជាច្រេីនរូបផ្សេងទៀត​ ។

ជំនួសមុខឱ្យ កងកម្លាំង​ទាំងអស់​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងកក់ក្ដៅបំផុត​ ចំពោះ​ការគិតគូរយកចេះទុកដាក់ពីសំណាក​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ បានឧបត្ថម្ភសម្ភារ:​ និងថវិកាដេីម្បីទ្រទ្រង់​ លេីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ក្នុង​សមាគមន៍​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *