លោក មឿង សាន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា បានបកស្រាយរឿងដីធ្លី ដែលក្រុមហ៊ុននឹងគណៈកម្មាធិការដោះស្រាយដីធ្លី បែងចែកអោយលោកដោយមិនសមស្របទៅតាមគោលនយោបាយរបស់ថ្នាក់លើ

ភ្នំពេញ : នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ លោក មឿងសាន ដែលជាអតីតមន្ត្រីនគរបាលចូលនិវត្តន៍ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើសុំឲ្យ មជ្ឈមណ្ឌលសារព័ត៌មាន Raksmey News ផ្សព្វផ្សាយ នៅរឿងដីធ្លី របស់លោក ដែលក្រុមហ៊ុននិងគណៈកម្មការរៀបចំដីធ្លីម្ដុំបឹងកក់ បែងចែកឲ្យលោក មឿង សាន មិនសមនិងមិនអាចទទួលយកបាន ដោយដីរបស់លោកទាំងអស់មានចំនួន ១៧៥០មែត្រការេ៉ ហើយក្រុមហ៊ុននឹងគណៈកម្មការរៀបចំដីធ្លីបានសម្រេចឲ្យលោក មឿង សាន តែ ៥៩ មែត្រការេ៉ ។បើតាមគោលការណ៍ដោះស្រាយលំនៅដ្ឋានដែលប៉ះពាល់ក្នុងគោលនយោបាយអភិវឌ្ឍ ១០០ ម៉ែត្រការេ៉ ត្រូវដោះស្រាយអោយ២០ទៅ៣០ម៉ែត្រការ៉េដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានប៉ះពាល់ក្នុងតំបន់អភិវឌ្ឍន៍។ហេតុផលទាំងអស់នេះហើយដែលនិវត្តន៌ជនរូបនេះមិនអាចទទួលយកបាននូវការដោះស្រាយរបស់ក្រុមហ៊ុននិងគណៈកម្មការរៀបចំដីធ្លីតំបន់បឹងកក់ ។លោក មឿង សាន ដែលជាសមាជិកសមាគមអតីតយុវជនកម្ពុជា ដែលមានសម្ដេចជោ ហ៊ុន សែន ជាប្រធាន បានស្នើសុំឲ្យសាលារាជធានីភ្នំពេញ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ដល់រូបលោកដែលជាសមាជិកអតីតយុទ្ធជនកម្ពុជា ក្នុងរឿងដីធ្លីរបស់លោក៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *