សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុសបានប្រដេញ​ស្ទាក់ ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណិត មួយគ្រឿងនិង​ឃាត់ខ្លួនមនុស្ស ២ នាក់

ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី​២១ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច​កង​រាជអាវុធហត្ថស្រុក​ទឹកផុស បាន​ប្រដេញ​ស្ទាក់ ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណិតមួយគ្រឿងនិង​ឃាតខ្លួនមនុស្ស២នាក់នៅនៅពេលជនល្មើសបើកកៀររថយន្ត​សមត្ថកិច្ច បណ្ដាលឱ្យ​ធ្លាក់​ផ្លូវហើយ​ត្រូវ​បានសមត្ថកិច្ច ឃាត់ខ្លួន​មនុស្សនិង​រួមវត្ថុតាង​ នាំមក​ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង​។​បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកទឹកផុស បានអោយដឹងថា រថយន្ត​ដែលបង្ក្រាបបាន ខាងលើនេះម៉ាកTundraពណ៌​ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AZ-9137 ដឹកឈើ​ប្រណិតចេញពី​ភូមិ​តា​នៃ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ​ឆ្ពោះទៅកាន់​ខេត្តកំពង់ស្ពឺ ហើយបាន​ធ្លាក់​ផ្លូវ នៅ​ចំណុច​ខាងមុខមណ្ឌលសុខភាព​ឃុំ​ជៀប ទើប​ឃាត់​ចាប់បាន ក្រោយពី​ជនសង្ស័យ​បាន​បើករថយន្តកៀរជាមួយនិងរថយន្តសមត្ថកិច្ច ។​ជនល្មើស ខាងលើបានចេញ​ចូលដឹក​ឈើជាច្រើនលើកច្រើនសារ​មកហើយ មិនដែល​សមត្ថកិច្ច​ណាមួយ ឃាត់​ចាប់​បាននោះឡើយ ទើបតែ​ពេលនេះ ត្រូវបានសមត្ថកិច្ច កង​រាជ​អា​វុ​ហត្ថ ស្រុក​ទឹកផុស បង្ក្រាបបាន។​បច្ចុប្បន្នជនសង្ស័យ​ទាំង២នាក់ខាងលើរួមវត្ថុតាង​ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថស្រុក បញ្ជូនមក​ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការសាកសួរ និង​កសាង​សុំណុំរឿងបញ្ជូនទៅ ខណ្ឌរដ្ឌបាលព្រៃឈើ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *